ព័ត៌មានជាតិ

ព្រះអគ្គីជ័យកីឡា ដង្ហែរចេញពីវត្តព្រះរាជបូណ៌ ខេត្តសៀមរាប តម្រង់ទៅខេត្តកំពង់ធំ វេលាម៉ោង 6:00 នាទីព្រឹកហើយ។

ព្រះអគ្គីជ័យកីឡា ដង្ហែរចេញពីវត្តព្រះរាជបូណ៌ ខេត្តសៀមរាប តម្រង់ទៅខេត្តកំពង់ធំ វេលាម៉ោង 6:00 នាទីព្រឹកហើយ។

ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 នៅវេលា

ម៉ោង6:00នាទីព្រឹក ថ្ងៃទី4 ខែឧសភា ឆ្នាំ 2023 នេះ បានដង្ហែចេញពីវត្តព្រះរាជបូណ៍ ក្រុងសៀមរាប ខេត្តសៀមរាប បន្តដំណើរទៅខេត្តកំពង់ធំបានទៅដល់ស្រុកស្ទោងហើយ នៅវេលាម៉ោងជាង9ព្រឹក ថ្ងៃទី4 ខែឧសភា ឆ្នាំ

2023នេះ ដែលចេញមកទទួលដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងបន្តដំណើរឆ្ពោះមកកាន់ក្រុងស្ទឹងសែង ខេត្តកំពង់ធំ។

ការដង្ហែក្បួននេះដឹកនាំគណៈកីឡាដោយ ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស ដង្ហែព្រះអគ្គិជ័យកីឡា ក្នុងប្រទេស នៃ

គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម CAMSOC -CAMAPGOC។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *