ថាមែនៗសម្ដែងប្រើកាំ.. ភ្លើ ..ង..ហ្គាស ឥឡូវចាប់ខ្លួនមែនទែនហើយ។
សមត្ថកិច្ចក្របួចបានជនសង្ស័យដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធទៅលើជាងកាត់សក់ ដោយបោះគ្រាប់មែនទែនចំនួន 3 គ្រាប់ និងប្រើប្រាស់កាំ..ភ្លើ.ង.ហ្គាស ដែលសៀតនៅនិងចង្កេះគំរាមបាញ់ នៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2023 តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញសង្គម នៅថ្ងៃទី3 ខែឧសភានេះ។
ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ33ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ជិះរថយន្ដ ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222។ ហើយនៅពេលនេះសមត្ថកិច្ចបានអនុវត្តទៅតាមច្បាប់ ដោយចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
#dolynews