ACU នៅថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2022 នេះ ប្រកាសថា ជនសង្ស័យឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ត្រូវក្របួចហើយ ។ ខេត្តកណ្តាល ACU ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ សុផា ពាក់ព័ន្ធនិងករណីស៊ីដាច់ ការបើកប្រាក់ឧបត្ថម្ភជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ19។ ACU ប្រកាសលើកទឹកចិត្តដល់សាធារណជននៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភ សូមផ្តល់ព័ត៌មានមកACUជាបន្ទាន់។ #dolynews
Month: November 2022
សេចក្ដីប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី វឌ្ឍនភាព នៃការដោះស្រាយបញ្ហាស្រូវថ្លាក់ថ្លៃ នៅបាត់ដំបង និងបន្ទាយមានជ័យ និងអំពាវនាវដល់កសិករ ដែលជួបបញ្ហាជាក់ស្ដែងទាក់ទងមកក្រសួងកសិកម្ម តាមរយៈលេខ ទូរសព្ទ 095 951 111 សម្រាប់ខេត្តបាត់ដំបង និងលេខ ទូរសព្ទ 012 838 937 សម្រាប់ខេត្តបន្ទាយ។
សេចក្ដីប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី វឌ្ឍនភាព នៃការដោះស្រាយបញ្ហាស្រូវថ្លាក់ថ្លៃ នៅបាត់ដំបង និងបន្ទាយមានជ័យ និងអំពាវនាវដល់កសិករ ដែលជួបបញ្ហាជាក់ស្ដែងទាក់ទងមកក្រសួងកសិកម្ម តាមរយៈលេខ ទូរសព្ទ 095 951 111 សម្រាប់ខេត្តបាត់ដំបង និងលេខ ទូរសព្ទ 012 838 937 សម្រាប់ខេត្តបន្ទាយ។ #dolynews
នៅថ្ងៃនេះដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេសុីត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់។
នៅថ្ងៃនេះដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេសុីត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់។ សូមអរគុណមិត្តឥណ្ឌូនេសុីដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់យើងនិងសូមអធ្យាស្រ័យដែលយើងមិនអាចចូលប្រជុំG20បាន។ សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់ខ្ញុំ។ ការហោះរយៈពេល3ម៉ោង30នាទីដែលខ្ញុំនឹងទៅដល់ក្បាលព្រលប់ល្ងាចនេះ៕ #dolynews
ពិតជាមានអំណាចមែន អាចចាក់ដីលុបសមុទ្រ និងសាងសង់សំណង់បានយ៉ាងរលូន ស្ថិតក្នុងស្រុកស្រែអំបិល
ពិតជាមានអំណាចមែន អាចចាក់ដីលុបសមុទ្រ និងសាងសង់សំណង់បានយ៉ាងរលូន ស្ថិតក្នុងស្រុកស្រែអំបិល កោះកុង៖ ពលរដ្ឋ ឬអ្នកភូមិឋានៈតូចទាបមិនហ៊ានដល់ម្លឹងទេ ករណីអស់លោកអ្នកមានទ្រព្យ និងអំណាចអាចធ្វើបានដោយកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំបានយ៉ាងរំភើយ គ្មានរដ្ឋអំណាចថ្នាក់ស្រុក និងខេត្តកោះកុងទៅរំខាននៅឡើយ ទំនងទាល់តែថ្នាក់ដឹកនាំចង្អុលទើបអើពើមើលទៅ។ ព្រោះករណីបែបនេះកន្លងទៅសម្ដេចនាយករដ្ឋមន្ត្រីក៏ធ្លាប់មានចំណាត់ការផងដែរ។ សកម្មភាពអស់លោកអ្នកមានទ្រព្យនៅកៀកស្មានឹងឧកញ៉ាសម្ដីខែងរ៉ែងម្នាក់ ដែលត្រូវបានគេដឹងថា ពាក់ពន្ធ័នឹងសំណង់ខាងលើស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ បច្ចុប្បន្នក្រុមអាម៉ីអាថោងរបស់ឧកញ៉ានោះកំពុងឆ្លេឆ្លាបិទព័ត៌មានដែលបានចុះផ្សាយនៅតាមបណ្ដាអង្គភាពមួយចំនួន ដោយគេយកអំណាចអ្នកណាដែលគេដឹងថា មានឥទ្ធិពលលើបុគ្គលអ្នកផ្សាយ និងជៈលុយបន្តិចបន្តួចដើម្បីបិទព័ត៌មាន។ ទាក់ទងសកម្មភាពចាក់ដីលុបសមុទ្រ និងសង់សំណង់ទាំងបំពានច្បាប់នេះលោក ជា ច័ន្ទកញ្ញា អភិបាល ស្រុកស្រែអំបិល នៅមិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីលោកទទួលសារសំណួរពីអង្គភាពព័ត៌មាន អង្គស្នួល ប៉ុស្តិ៍ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្មាំ២០២២នេះ ។ ចំណែកភាគីម្ចាស់សំណង់ខាងលើ អង្គស្នួល ប៉ុស្តិ៍មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។ សូមរំលឹកថា តាមអនុក្រឹតចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា […]
ថាមែនៗកុំចេះតែហ៊ានមានកាំភ្លើងបាញ់បោះដោយសេរី ពេលនេះត្រូវសមត្ថកិច្ចក្របួចជាប់។
ថាមែនៗកុំចេះតែហ៊ានមានកាំភ្លើងបាញ់បោះដោយសេរី ពេលនេះត្រូវសមត្ថកិច្ចក្របួចជាប់។ ភ្នំពេញ ៖ បុរសម្នាក់រងរបួសជើងហើយសឹងក្ស័យជីវិតទៀត ភ័យព្រលឹងចុងសក់ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ ផឹកសុីនៅផ្ទះក្បែរនោះ ស្រវឹងស្រាបើករថយន្តកៀរ លុះដល់ពលរដ្ឋអ្នកភូមិឃាត់រថយន្តសាកសួរ ស្រាប់តែដកអាវុធខ្លី បាញ់ផ្ជុចដីប្រឡោះជើង ចំនួន2គ្រាប់ផ្ទួនៗផ្ជុចដី ប្រឡោះជើងជនរងគ្រោះ ធ្វើឲ្យភិតភ័យ ព្រលឹងចុងសក់ លោតជើង2ជើង3 ហើយបើករថយន្តគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋអ្នកភូមិ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថចុះទៅសាកសួរដល់ទីតាំងខាងលើ កាលពីវេលាម៉ោង2រសៀល ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ2022នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់យប់ថ្ងៃដដែល សមត្ថកិច្ចនគរបាលតាមឃាត់ជនសង្ស័យនិងបក្ខពួកម្នាក់ទៀតបាន ។ យ៉ាងណាមិញជនរងគ្រោះមានឈ្មោះ ហយ ហេន ភេទប្រុស អាយុ47ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅកន្លែងកើតហេតុ រងរបួសជើង ។ ចំណែកជនបង្ក ត្រូវបានអ្នកភូមិអះអាងថា ឈ្មោះ ទាក់ ឌី ភេទប្រុសអាយុ30ឆ្នាំជាង អ្នកលក់អចលនទ្រព្យ មានទីលំនៅបុរីឈូកវ៉ា2 ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ […]
ខ្មាន់កាំភ្លើង ឈ្មោះ ទាក់ ឌី ជាអ្នកលក់អចលនះទ្រព្យ បាញ់បោះយ៉ាងសេរីនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
ខ្មាន់កាំភ្លើង ឈ្មោះ ទាក់ ឌី ជាអ្នកលក់អចលនះទ្រព្យ បាញ់បោះយ៉ាងសេរីនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ភ្នំពេញ ករណីផ្ទុះអាវុធបណ្ដាលអោយប្រជាពលរដ្ឋមានការ ភ្ញាក់ផ្អើល នេះកើតឡើងកាលពី ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ២០២២នេះស្ថិតតាមបណ្ដោយផ្លូវរទេះភ្លើង ភូមិអង្គ សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលប្រើប្រាស់អាវុធ ឈ្មោះ ទាក់ ឌី អាយុ30ជាងឆ្នាំមុខរបរ គប់ជេរនឹងពុះដីឡូលក់ មុនពេលកើតហេតុភាគីខាងជនបង្កបានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ Jeep ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 2BG-0004 ចេញពីផ្ទះមិត្តភក្រដែលផឹកស៊ីក្បែរកន្លែងកើតហេតុ ហើយក៏បើករយន្តទៅប៉ះជាមួយកង់ ប្រជាពលរដ្ឋ ដែលកំពុងតែធ្វើដំណើរក៏បង្កជាជម្លោះ ឈ្លោះប្រកែក នឹងវាយតប់គ្នាទៅវិញទៅមក ។ ជាមួយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ទើបធ្វើឲ្យជនសង្ស័យខឹងក៏ដកកាំភ្លើងបាញ់គំរាម2គ្រាប់ រួចឡើងជិះរថយន្តឆ្ពោះទៅផ្លូវជាតិលេខ4បាត់មួយសន្ទុះក៏ស្រាប់តែជនបង្កបើករថយន្តត្រឡប់មកវិញ បាញ់ម្តងទៀតចេញពីក្នុងរថយន្ត រួចក៏បើករថយន្តឆ្ពោះទៅវត្តជន្លង់ម្លូ ក៏ត្រូវកំលាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានភ្លាមៗក្រោយកើតហេតុ។ ប្រភពខ្សឹបប្រាប់ពីប្រជាពលរដ្ឋ ដែលរស់នៅទីតាំងនេះ និងស្គាល់ខ្មាន់កាំភ្លើង ដែលបាញ់បោះ.ដោយសេរី បានប្រាប់ឲ្យដឹងថា ឈ្មោះ ទាក់ ឌី និងគូកន ដែលគេស្គាល់ថា ជាអ្នកលក់អចលនះទ្រព្យ ធ្លាប់បា.ញ់ស.ម្លាប់សង្សារបស់ខ្លួនស្លា.ប់នៅខេត្តកំពង់ឆ្នាំង កាលពីប៉ុន្មានឆ្នាំមុននោះ […]
នៅព្រឹកថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2022នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី 69
នៅព្រឹកថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2022នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី 69 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី69 នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី69នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ ទិវាបុណ្យឯករាជ្យជាតិ9 វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕ #dolynews