ខ្មាន់កាំភ្លើង ឈ្មោះ ទាក់ ឌី ជាអ្នកលក់អចលនះទ្រព្យ បាញ់បោះយ៉ាងសេរីនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
ភ្នំពេញ ករណីផ្ទុះអាវុធបណ្ដាលអោយប្រជាពលរដ្ឋមានការ ភ្ញាក់ផ្អើល នេះកើតឡើងកាលពី ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ២០២២នេះស្ថិតតាមបណ្ដោយផ្លូវរទេះភ្លើង ភូមិអង្គ សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលប្រើប្រាស់អាវុធ ឈ្មោះ ទាក់ ឌី អាយុ30ជាងឆ្នាំមុខរបរ គប់ជេរនឹងពុះដីឡូលក់ មុនពេលកើតហេតុភាគីខាងជនបង្កបានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ Jeep ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 2BG-0004 ចេញពីផ្ទះមិត្តភក្រដែលផឹកស៊ីក្បែរកន្លែងកើតហេតុ ហើយក៏បើករយន្តទៅប៉ះជាមួយកង់ ប្រជាពលរដ្ឋ ដែលកំពុងតែធ្វើដំណើរក៏បង្កជាជម្លោះ ឈ្លោះប្រកែក នឹងវាយតប់គ្នាទៅវិញទៅមក ។ ជាមួយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ទើបធ្វើឲ្យជនសង្ស័យខឹងក៏ដកកាំភ្លើងបាញ់គំរាម2គ្រាប់ រួចឡើងជិះរថយន្តឆ្ពោះទៅផ្លូវជាតិលេខ4បាត់មួយសន្ទុះក៏ស្រាប់តែជនបង្កបើករថយន្តត្រឡប់មកវិញ បាញ់ម្តងទៀតចេញពីក្នុងរថយន្ត រួចក៏បើករថយន្តឆ្ពោះទៅវត្តជន្លង់ម្លូ ក៏ត្រូវកំលាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានភ្លាមៗក្រោយកើតហេតុ។
ប្រភពខ្សឹបប្រាប់ពីប្រជាពលរដ្ឋ ដែលរស់នៅទីតាំងនេះ និងស្គាល់ខ្មាន់កាំភ្លើង ដែលបាញ់បោះ.ដោយសេរី បានប្រាប់ឲ្យដឹងថា ឈ្មោះ ទាក់ ឌី និងគូកន ដែលគេស្គាល់ថា ជាអ្នកលក់អចលនះទ្រព្យ ធ្លាប់បា.ញ់ស.ម្លាប់សង្សារបស់ខ្លួនស្លា.ប់នៅខេត្តកំពង់ឆ្នាំង កាលពីប៉ុន្មានឆ្នាំមុននោះ ហើយបានចូលខ្លួនឲ្យអាវុធហត្ថចាប់បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី មិនទាន់បានប៉ុន្មានឆ្នាំផង ស្រាប់តែលេចមុខខ្មាន់កាំភ្លើងដ៏មានអំណាចនេះ មករករឿងអ្នកជិតខាង ហើយបង្កការភិតភ័យដោយបាញ់បោះដោយសេរី ។
ក្រោយពេលកើតហេតុ ជនបង្កនិងម្ចាស់ផ្ទះដែលផឹកស៊ីជាមួយគ្នា ខាងអាវុធហត្ថរាជធានីភ្នំពេញកំពុងតែសាកសួរបន្ថែមពាក់ព័ន្ធនឹងករណីផ្ទុះអាវុធនេះផងដែរ ៕
#dolynews