ព័ត៌មានជាតិ

ដំណឹងល្អ ចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី20 ខែសីហា ឆ្នាំ2022នេះ ក្រសួងពាណិជ្ជកម្មប្រកាសពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ប្រេងនានានៅទូទាំងប្រទេសដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ 4,650រៀល/លីត្រ(ចុះ 100រៀល) និងប្រេងម៉ាស៊ុតត្រូវលក់តម្លៃ 5,000រៀល/លីត្រ(ចុះ 150រៀល)។

ដំណឹងល្អ ចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី20 ខែសីហា ឆ្នាំ2022នេះ ក្រសួងពាណិជ្ជកម្មប្រកាសពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ប្រេងនានានៅទូទាំងប្រទេសដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ 4,650រៀល/លីត្រ(ចុះ 100រៀល) និងប្រេងម៉ាស៊ុតត្រូវលក់តម្លៃ 5,000រៀល/លីត្រ(ចុះ 150រៀល)។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 11 ខែសីហា ឆ្នាំ 2022 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញមកដល់ទឹកដីកំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប 100ថ្ងៃ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ 

នៅព្រឹកថ្ងៃទី 11 ខែសីហា ឆ្នាំ 2022 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញមកដល់ទឹកដីកំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប 100ថ្ងៃ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ដំណើរអញ្ជើញដ៏កក់ក្តៅនេះក៏មានការទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

ព័ត៌មានជាតិ

សារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរទិវាអាស៊ាន នៅថ្ងៃទី 8 ខែសីហា ឆ្នាំ 2022នេះ។

សារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរទិវាអាស៊ាន នៅថ្ងៃទី 8 ខែសីហា ឆ្នាំ 2022នេះ។

ព័ត៌មានជាតិ

លោកឧកញ៉ា តាក់ ជីឡៅ ចូលរួមស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកឧកញ៉ា តាក់ ជីឡៅ ចូលរួមស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។ កណ្តាល: នាព្រឹកថ្ងៃទី7 ខែ សីហា ឆ្នាំ2022នេះ លោកឧកញ៉ា តាក់ ជីឡៅ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ឆក់ឈើនាង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ ឆក់ឈើនាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយបើកការដ្ឋានសាងសងផ្លូវបេតុងប្រវែង 330ម៉ែត្រ ទទឹង8ម៉ែត្រ កម្រាស់0.20ម៉ែត្រ ស្ថិតនៅភូមិកណ្តាល ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ នៅពិធីនេះមានការអញ្ជើញចូលរួមពីលោក យ៉ែម យ៉ុន អនុប្រធានក្រុមការងារគណបក្សចុះឃុំឆក់ឈើនាង លោក ពិន កែវណារិទ្ធ មន្ត្រីគ10 លោកស្រី ស៊ឹម ណាង មេឃុំឆក់ឈើនាង លោក ផុន វណ្ណថេត សមាជិកក្រុមប្រឹក្សាឃុំឆក់ឈើនាង និង លោក លោកស្រី មេភូមិ មេភូមិរងនិងជំនួយការ […]

ព័ត៌មានជាតិ

សេចក្ដីប្រកាស របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យលុបចោលនូវគម្រោងអភិវឌ្ឍន៍ ភ្នំតាម៉ៅ ចោលទាំងស្រុង។

សេចក្ដីប្រកាស របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យលុបចោលនូវគម្រោងអភិវឌ្ឍន៍ ភ្នំតាម៉ៅ ចោលទាំងស្រុង។ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ 1 .លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។ 2.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ 3.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕

ព័ត៌មានជាតិ

តើភូមិឃុំមានសុវត្ថិភាពនៅឯណាបើទីតាំង សង្វៀនបញ្ជល់មាន់ និងអាប៉ោង ក្នុងសង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក។

តើភូមិឃុំមានសុវត្ថិភាពនៅឯណាបើទីតាំង សង្វៀនបញ្ជល់មាន់ និងអាប៉ោង ក្នុងសង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក។ (ភ្នំពេញ) ទីតាំងបញ្ជល់មាន់ និងអាប៉ោងមួយកន្លែង ស្ថិតនៅខាងមុខផ្សារម៉ុងឌីយ៉ាល់ ភូមិ1 សង្កាត់ទឹកល្អក់3 ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ បាននិងកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចហាក់បីដូចជាគ្មានវិធានការបង្ក្រាបទាល់តែសោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះបានរាយការណ៍មកកាន់អ្នកយកព័ត៌មាន យើងជាបន្តបន្ទាប់ថា ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងមួយកន្លែងនេះ បានបិទឈប់លេងមួយ រយៈហើយ ប៉ុន្តែពេលនេះបានបើកដំណើរការឡើងវិញ ស្របពេលដែលបានប្រភពខ្លះលួចបង្ហើបថាមេល្បែងខាងលើនេះ បានរត់ការជាមួយ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ បើមិនដូច្នោះទេគេក៏មិនអាចបើកលេងបានដោយសេរី បែបនេះបានទេ។ ជាក់ស្ដែងនៅថ្ងៃទី 6 ខែសីហា ឆ្នាំ2022នេះ អ្នកយក ព័ត៌មានយើង បានចុះទៅដល់ទីតាំងខាងលើនេះ ហើយក៏បានឃើញក្រុមអ្នកញៀនល្បែងបញ្ជល់មាន់កំពុងនាំគ្នា ពពាក់ពពួនលេងយ៉ាងសប្បាយរីករាយ ដោយគ្មានការរំខានពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភ ចំពោះសុខសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ដោយហេតុថាល្បែងស៊ីសងគឺជាដើមចមនៃអំពើចោរកម្ម លួច.ឆក់. ប្លន់.គាស់ផ្ទះនិងអំពើហិង្សា ក្នុងគ្រួសារជាដើម។                       […]

ព័ត៌មានជាតិ

នេះជាសារចែករំលែករបស់លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លៀតយកពេលវេលាថ្ងៃសម្រាកចុងសប្តាហ៍នេះ ធ្វើការឆ្លើយតបនឹងការផ្តល់មតិក្នុងហ្វេសប៊ុករបស់ខ្ញុំបាទ អំពីករណីបុគ្គលម្នាក់បានដេញកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ នាពេលកន្លងទៅ។

នេះជាសារចែករំលែករបស់លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លៀតយកពេលវេលាថ្ងៃសម្រាកចុងសប្តាហ៍នេះ ធ្វើការឆ្លើយតបនឹងការផ្តល់មតិក្នុងហ្វេសប៊ុករបស់ខ្ញុំបាទ អំពីករណីបុគ្គលម្នាក់បានដេញកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ នាពេលកន្លងទៅ។ ខ្ញុំបាទសូមគោរពអរគុណចំពោះការបញ្ចេញមតិនៅពេលដែលខ្ញុំបាទបានបង្ហោះផ្សព្វផ្សាយនូវព័ត៌មាននានា នេះជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប រស់នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា។ រាល់ការបញ្ចេញមតិ ឬផ្តល់ជាគំនិតនេះ មិនខុសទេ ប៉ុន្តែពេលខ្លះ គឺជាការយល់ឃើញរបស់បុគ្គលម្នាក់ៗ ដែលមិនទាន់ស្របទៅតាមច្បាប់។   ករណីខាងលើនេះ ខ្ញុំបាទបានជម្រាបជូនកាលពីថ្ងៃទី០៥ ខែសីហា ថា “… កំពុងធ្វើការស្រាវជ្រាវ ដើម្បីរកការពិត…” យើងខ្ញុំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របនឹងច្បាប់ វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ មិនអាចបំពេញការងារតាមអារម្មណ៍ទេ។   ចំណុចនេះខ្ញុំបាទសូមគោរពបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន បុគ្គលពាក់ព័ន្ធជ្រាបថា នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌបានចែងច្បាស់ថា “មន្ត្រីនគរបាលយុត្តិធម៌ធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម…។ អំណាចទាំងឡាយ ដែលផ្តល់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ខុសគ្នាទៅតាមពេលដែលមន្ដ្រីនោះបម្រើក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម។” ចំពោះករណីដែលកើតឡើងនេះ ជាបទល្មើសមិនជាក់ស្តែង ទាមទារឱ្យយើងខ្ញុំធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធិសិន មិនអាចឃាត់បុគ្គលណាដែលមិនទាន់រកឃើញមានវត្ថុតាង ឬសាក្សីបញ្ជាក់ច្បាស់លាស់នោះទេ។ យើងបានឃើញហើយស្លាកលេខរថយន្ត មុខមាត់បុគ្គលនោះ ប៉ុន្តែយើងខ្ញុំត្រូវទាមទារស្រាវជ្រាវបន្ថែមនូវអំពើដែលគាត់ប្រព្រឹត្ត តើល្មើសច្បាស់ ឬល្មើសវិន័យ […]

ព័ត៌មានជាតិ

ខ្ញុំបាទចាងហ្វាងគេហទំព័រ ដូលីញូវស៍ សូមគាំទ្រចំពោះប្រសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ខ្ញុំបាទចាងហ្វាងគេហទំព័រ ដូលីញូវស៍ សូមគាំទ្រចំពោះប្រសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ ទី4 ខែសីហា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី30 នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងការបំពាក់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទជូនមន្ត្រីចូលនិវត្តន៍នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន។

ខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ ទី4 ខែសីហា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី30 នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងការបំពាក់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទជូនមន្ត្រីចូលនិវត្តន៍នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 4 ខែសីហា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 29 នាក់ និងមានករណីជាសះស្បើយចំនួន 19 នាក់ ក្នុងនោះមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 4 ខែសីហា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 29 នាក់ និងមានករណីជាសះស្បើយចំនួន 19 នាក់ ក្នុងនោះមិនមានករណីស្លាប់ថ្មីនោះទេ។