ខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ ទី4 ខែសីហា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី30 នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងការបំពាក់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទជូនមន្ត្រីចូលនិវត្តន៍នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន។