ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីប្រតិទិន ឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជក កម្មករ សម្រាប់ឆ្នាំ2023……

សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីប្រតិទិន ឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជក កម្មករ សម្រាប់ឆ្នាំ2023……

ព័ត៌មានជាតិ

ថ្ងៃព្រហស្បតិ៍ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2022នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីបញ្ជាការ និងសំណង់អគារចំនួន ៦៩ខ្នង។

ថ្ងៃព្រហស្បតិ៍ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2022នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីបញ្ជាការ និងសំណង់អគារចំនួន ៦៩ខ្នង។ ស្ទឹងត្រែង សមិទ្ធផលទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ128 យោធភូមិភាគទី1 កងទ័ពជើងគោក និងប្រគល់រថយន្តសង្គ្រោះបន្ទាន់ដែលជាអំណោយរបស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកជូនដល់តំបន់ប្រតិបត្តិកាសឹករងមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង។

ព័ត៌មានជាតិ

សារាចរណែនាំរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការប្រើប្រាស់លេខ 119 ដូចតទៅ។

សារាចរណែនាំរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការប្រើប្រាស់លេខ 119 ដូចតទៅ។ សូមជម្រាបជូនប្រជាពលរដ្ឋស្នាក់នៅរាជធានីភ្នំពេញ មេត្តាជ្រាបថា “បើលោក លោកស្រី ឃើញជនរងគ្រោះថ្នាក់ចរាចរ សូមទូរស័ព្ទទៅលេខ 119 ដើម្បីជួយសង្គ្រោះនិងដឹកជញ្ជូនទៅមន្ទីរពេទ្យរដ្ឋ” ។ យ៉ាងណាមិញ ក្រសួងសុខាភិបាល មិនធ្លាប់ចេញលិខិតអនុញ្ញាតជូនមន្ទីរសម្រាកព្យាបាល ឬគ្លីនិកឯកជន ក្នុងការរកកម្រៃដឹកជនរងគ្រោះថ្នាក់ចរាចរពីទីសាធារណៈទៅគ្លីនិកឯកជនទេ។   ដូច្នេះក្រសួងសុខាភិបាលផ្តល់លិខិតអនុញ្ញាតឱ្យរថយន្តសង្គ្រោះឯកជនដឹកអ្នកជំងឺពីមន្ទីរសម្រាកព្យាបាលឯកជនរបស់ខ្លួនគាត់ផ្ទាល់ ទៅកាន់មន្ទីរពេទ្យដែលមានបច្ចេកវិទ្យាខ្ពស់ជាងតែប៉ុណ្ណោះ។   សូមម្ចាស់រថយន្តសង្គ្រោះឯកជនកុំទារកម្រៃពីគ្រួសារជនរងគ្រោះថ្នាក់ចរាចរឬគ្រួសារសពជនរងគ្រោះ។សូមអរគុណ

ព័ត៌មានជាតិ

លោក ហ្សង សំណាង រួមនឹងអ្នកសារព័ត៌មានចំនួន 3 រូបទៀត ភ្នែកនៅនិងកញ្ចឹងក ហើយព្រលឹងចេញទៅស៊ីព្រលិតអស់ហើយ។

លោក ហ្សង សំណាង រួមនឹងអ្នកសារព័ត៌មានចំនួន 3 រូបទៀត ភ្នែកនៅនិងកញ្ចឹងក ហើយព្រលឹងចេញទៅស៊ីព្រលិតអស់ហើយ។ ខេត្តមណ្ឌលគិរី នៅថ្ងៃទី17 ខែសីហា ឆ្នាំ2022នេះ ពិតជាសាហាវព្រៃផ្សៃពេកហើយ ពួកមេឈ្មួញ បានបង្ករភាពអសន្តិសុខ នៅតាមតំបន់ព្រំដែន ដោយឈ្មួញប្រកបរបរ រកស៊ីទុច្ចរឹត នាំទំនិញរត់ពន្ធឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម បាននាំគ្នាព្រួតវាយតប់អ្នកសារព័ត៌មាន តាំងពីឃុំគ្រញូង ដេញតាមវាយ ប៉ុនប៉ងធ្វើមនុស្សឃាត រហូតដល់ទឹកដីស្រុកកែវសីមា មិនបានសម្រេច តែត្រូវបានកម្លាំងសម្ថកិច្ចស្រុកកែវសីមា ជួយអន្តរាគមន៍ទាន់ពេល។ កាលកើតហេតុជាក់ស្ដែងនៅល្ងាចថ្ងៃទី16 ខែសីហា ឆ្នាំ2022នេះ នៅវេលាម៉ោងប្រហែលជា 7 យប់ លោកហង្ស សំណាង ដែលគេស្គាល់ច្បាស់ថា អ្នកឡាយព័ត៌មានដ៏ល្បី រួមទាំងអ្នកសារព័ត៌មានយើង 3រូបទៀត ត្រូវបានជនមិនស្គាល់មុខ តាមប៉ុនប៉ងធ្វើមនុស្សឃាត។   តាមប្រភពព័ត៌មានបានដឹងថា លោក ហង្សសំណាង នឹងក្រុមរបស់លោក បានចុះទៅយកព័ត៌មាននិង live ក្នុងទឹកដីស្រុកស្នួលមួយរយៈកន្លងមក ដោយលោកបានឡាយព័ត៌មាន ស្ដីអំពីបញ្ហាជ័រទឹកគេចពន្ធនាំចូលទៅប្រទេសវៀតណាមតាមច្រកតំបន់ជ័យឃ្លាំង ចំណុចច្រក K3 ភូមិK3 ស្ថិតក្នុងឃុំក្រញូងសែនជ័យ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 17 ខែសីហា ឆ្នាំ 2022 នេះ បានបញ្ជាឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវវែកមុខរកមេខ្លោង ដែលកាប់ទន្ទ្រានយកដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ាដោយពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 17 ខែសីហា ឆ្នាំ 2022 នេះ បានបញ្ជាឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវវែកមុខរកមេខ្លោង ដែលកាប់ទន្ទ្រានយកដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ាដោយពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 17 ខែសីហាឆ្នាំ 2022 នេះត សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ឍប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត នៅក្នុងបុរី ។

នៅព្រឹកថ្ងៃទី 17 ខែសីហាឆ្នាំ 2022 នេះត សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ឍប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត នៅក្នុងបុរី ។ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឍប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និងអ៉ិនធើណែត ក្នុងបុរី។ សម្ដេចតេជោបានបញ្ជាក់ថា ការងារនេះត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ៕

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារ។ លោក វិទិត មុនតាប៊ន បានសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះសម្ដេចតេជោ នូវភាពជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ19 នៅព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏បានឆ្លៀតឱកាសនោះ សូមគោរពស្វែងយល់អំពីសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន អំពីទី1-តួនាទីរបស់កម្ពុជា ក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន, ទី2-ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ទី3-លំហរស៊ីវិល លំហរប្រជាធិបតេយ្យ និងការបោះឆ្នោត និងទី4-អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត រវាងអ្នកកាន់អាណត្តិពិសេស និងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងជំរុញអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ19 ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួលប្រាក់សោធននិវត្ត មន្ត្រីរាជការ និងអតីតយុទ្ធជន ការអនុវត្តន៍ប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ការរីករាលដាលនៃជំងឺកូវីត19 បានផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ព្រមទាំងបានជះឥទ្ធិពលលើគ្រប់វិស័យនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ19។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការបន្ទាន់ ម៉ត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធភាព […]

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី17 រហូតដល់ថ្ងៃទី 23 ខែសីហា ឆ្នាំ 2022 នេះ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ ដែលអាចបង្ករឲ្យមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិច ទៅបង្គួរក្នុងនោះក៏មាន ច្រើនដោយអន្លើៗ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី17 រហូតដល់ថ្ងៃទី 23 ខែសីហា ឆ្នាំ 2022 នេះ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ ដែលអាចបង្ករឲ្យមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិច ទៅបង្គួរក្នុងនោះក៏មាន ច្រើនដោយអន្លើៗ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ព័ត៌មានជាតិ

សេចក្ដីជូនព័ត៌មាន របស់ឧត្តមសេនីយ៍ត្រី អេង ហុីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី 16 ខែសីហា ឆ្នាំ 2022 នេះ ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនមន្ត្រីអាវុធហត្ថចំនួន2នាក់ ក្នុងខេត្តកំពង់ធំ។

សេចក្ដីជូនព័ត៌មាន របស់ឧត្តមសេនីយ៍ត្រី អេង ហុីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី 16 ខែសីហា ឆ្នាំ 2022 នេះ ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនមន្ត្រីអាវុធហត្ថចំនួន2នាក់ ក្នុងខេត្តកំពង់ធំ។ កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មាន អំពីរឿងនេះ នៅថ្ងៃស្អែក វេលាម៉ោង9និង00នាទី ថ្ងៃទី17 ខែសីហា ឆ្នាំ 2022 នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សូមបញ្ជាក់ផងដែរថាករណីឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន 2នាក់ រួមមានមួយឈ្មោះ សុខ ម៉េងហុងនិងទី 2 ឈ្មោះ លុយ តាំងឈួយ។

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 19 ខែសីហា ឆ្នាំ 2022 នេះ ខេត្តចំនួន 8 មានដូចជា ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែងក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ អាចនឹងមានភ្លៀង។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 19 ខែសីហា ឆ្នាំ 2022 នេះ ខេត្តចំនួន 8 មានដូចជា ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែងក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ អាចនឹងមានភ្លៀង។ ដោយយោងតាមការវិវត្តជាក់ស្ដែងនៃស្ថានភាពអាកាសធាតុបានបង្ហាញឲ្យឃើញថាជ្រលងសម្ពាធទាបឥណ្ឌា និងកម្រិតធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតក្នុងសមុទ្រចិនខាងត្បូងនឹងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។