សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 19 ខែសីហា ឆ្នាំ 2022 នេះ ខេត្តចំនួន 8 មានដូចជា ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែងក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ អាចនឹងមានភ្លៀង។
ដោយយោងតាមការវិវត្តជាក់ស្ដែងនៃស្ថានភាពអាកាសធាតុបានបង្ហាញឲ្យឃើញថាជ្រលងសម្ពាធទាបឥណ្ឌា និងកម្រិតធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតក្នុងសមុទ្រចិនខាងត្បូងនឹងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។