លោក ហ្សង សំណាង រួមនឹងអ្នកសារព័ត៌មានចំនួន 3 រូបទៀត ភ្នែកនៅនិងកញ្ចឹងក ហើយព្រលឹងចេញទៅស៊ីព្រលិតអស់ហើយ។
ខេត្តមណ្ឌលគិរី នៅថ្ងៃទី17 ខែសីហា ឆ្នាំ2022នេះ ពិតជាសាហាវព្រៃផ្សៃពេកហើយ ពួកមេឈ្មួញ បានបង្ករភាពអសន្តិសុខ នៅតាមតំបន់ព្រំដែន ដោយឈ្មួញប្រកបរបរ រកស៊ីទុច្ចរឹត នាំទំនិញរត់ពន្ធឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម បាននាំគ្នាព្រួតវាយតប់អ្នកសារព័ត៌មាន តាំងពីឃុំគ្រញូង ដេញតាមវាយ ប៉ុនប៉ងធ្វើមនុស្សឃាត រហូតដល់ទឹកដីស្រុកកែវសីមា មិនបានសម្រេច តែត្រូវបានកម្លាំងសម្ថកិច្ចស្រុកកែវសីមា ជួយអន្តរាគមន៍ទាន់ពេល។
កាលកើតហេតុជាក់ស្ដែងនៅល្ងាចថ្ងៃទី16 ខែសីហា ឆ្នាំ2022នេះ នៅវេលាម៉ោងប្រហែលជា 7 យប់ លោកហង្ស សំណាង ដែលគេស្គាល់ច្បាស់ថា អ្នកឡាយព័ត៌មានដ៏ល្បី រួមទាំងអ្នកសារព័ត៌មានយើង 3រូបទៀត ត្រូវបានជនមិនស្គាល់មុខ តាមប៉ុនប៉ងធ្វើមនុស្សឃាត។
តាមប្រភពព័ត៌មានបានដឹងថា លោក ហង្សសំណាង នឹងក្រុមរបស់លោក បានចុះទៅយកព័ត៌មាននិង live ក្នុងទឹកដីស្រុកស្នួលមួយរយៈកន្លងមក ដោយលោកបានឡាយព័ត៌មាន ស្ដីអំពីបញ្ហាជ័រទឹកគេចពន្ធនាំចូលទៅប្រទេសវៀតណាមតាមច្រកតំបន់ជ័យឃ្លាំង ចំណុចច្រក K3 ភូមិK3 ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយមានមូលហេតុថាជ័រទឹកនាំចូលទៅប្រទេសវៀតណាមតាមច្រកតំបន់ជ័យឃ្លាំង K3នោះខុសច្បាប់ដោយមិនមានការបង់ពន្ធ ចូលរដ្ឋឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់នោះទេ ដោយលោក ហង្ស សំណាង បានលើកហេតុផលថាធ្វើឲ្យបាត់បង់ថវិការជាតិ ចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើនក្នុងមួយខែៗ រហូតដល់ រាប់សិបម៉ឺនដុល្លារឯណោះ។
ដូច្នេះហើយទើបលោក ហង្ស សំណាង បានធ្វើការ រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ស្រុកស្នួលដើម្បីមានចំណាត់ការ ទៅលើមេឈ្មួញរកស៊ីនាំជ័រគេចពន្ធទាំងនោះ ក៏ប៉ុន្តែហាក់បីដូចជាមិនមានការសហការឬធ្វើការបង្ក្រាបនោះទេ ដូច្នេះហើយធ្វើឱ្យលោក ហង្ស សំណាង បានធ្វើការឡាយព័ត៌មាននេះដដែលៗ ជិតកន្លះខែមកហើយក្នុងទឹកដីស្រុកស្នួល នៅត្រង់ចំណុច ជាប់ពាក់ព័ន្ធខាងលើនេះ ។ស្រាប់តែ ជាក់ស្ដែងនៅយប់ថ្ងៃទី 16 ខែសីហា ឆ្នាំ 2022 វេលាម៉ោងប្រហែល7យប់ មានក្រុមឈ្មួញដឹកជញ្ជូនជ័រទឹកគេចពន្ធទាំងនោះ បានប្ដូរទិសដៅដឹកជរ័ទឹកឆ្លងដែន តាមច្រកតំបន់ការពារព្រំដែន D16 វិញម្ដង គឺស្ថិតនៅក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ដដែល ។
ហើយពេលនោះក្រុមលោក ហ្សង សំណាង បានទទួលដំណឹងនេះភ្លាម ក៏បាននាំគ្នាមកធ្វើការឡាយទាំងយប់ទៀត ធ្វើឲ្យពួកក្រុមឈ្មួញដែលរកស៊ី ដឹកជញ្ជូនជ័រទឹកនោះ ខឹងសម្បាយ៉ាងខ្លាំង រហើយក៏បាននាំគ្នា ធ្វើសកម្មភាពយកឡានមកបិទផ្លូវ មិនអោយក្រុមឡានលោក ហង្សសំណាង ចេញក្រៅបាននោះទេ ដោយយកឡាន 2គ្រឿងមកបិទផ្លូវ ពេលនោះដែរក្រុមឈ្មួញបានបានយកប្រនង់ដែក គុប និងវ៉ៃឡាន លោក ហង្សសំណាង ហើយក្រុមឧក្រិដ្ឋជន ដៃដល់បានដេញតាមវ៉ាយ លោកហង្ស សំណាង ពីចំណុចទឹកដី គ្រញូងសែនជ័យ ក្នុងស្រុកស្នួល រហូតដល់ទឹកដី ស្រុកកែវសីមា គឺពិតជាសាហាវបំផុត ដេញតាមរហូតដល់មុខអធិការដ្ឋាននគរបាលស្រុកកែវសីមាខេត្តមណ្ឌលគិរីតែម្ដង ។
ពេលនេះក្រុមឧក្រិដ្ឋជនដែលជាជនដៃដល់ ដែលតាមប៉ុនប៉ង ធ្វើមនុស្សឃាតយ៉ាងសាហាវទៅលើលោកហ្សង សំណាង និងក្រុមការងារ ត្រូវបានសមត្ថកិច្ច កម្លាំងអធិការដ្ឋាន នគរបាល ស្រុកកែវសីម៉ា ធ្វើការស្ទាក់ចាប់បានទាន់ពេល រថយន្តពួកជនដៃដល់ចំនួន2គ្រឿង និងចាប់មនុស្សបានចំនួន3នាក់ទៀតផង។ ខណ:ពេលនេះ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលស្រុកកែវសីមា បាននាំជនសង្ស័យទាំង3នាក់មកសាកសួរ នៅអធិការដ្ឋានស្រុកកែវសីមា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ផងដែរថា ពេលនេះក្រុមអ្នកសារពត៌មានយើង ទាំង3នាក់ខាងលើ មិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ ដល់អាយុជីវិត ឬមានរបួសស្នាមអ្វីនោះទេ គ្រាន់តែភិតភ័យខ្លាំងភ្នែកនៅកញ្ចឹងក៏ ចង់រាកអាច៏ដាក់ខោ និងព្រលឹងចុះស៊ីព្រលឹតម្ដងៗតែប៉ុណ្ណោះ។ យោងតាមប្រភពពីមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ច ក្នុងស្រុកកែវសីមា បានខ្សឹបប្រាប់ថាសូមឲ្យក្រុមអ្នកសារព័ត៌មានយើងតស៊ូអត់ធ្មត់ ដើម្បីរង់ចាំព្រឹកស្អែក ដើម្បី ចាត់ការបន្តតាមនិត្តិវិធី ។
យោងតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា ជនសង្ស័យទាំង3នាក់ខាងលើនេះ មានមេទាហានទំនើងម្នាក់ចូលមកកាងរំដោះយកទៅ គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដង តាំងពីយប់ នៅថ្ងៃទី16 ខែសីហា ឆ្នាំ2022 បន្ទាប់ពីបានកើតហេតុភ្លាមៗម្លេះ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង ដែលជាជនរងគ្រោះខាងលើ សុំសំណូមពរដល់ក្រសួងពាក់ព័ន្ធជាពិសេសស្ថាប័នតុលាការខេត្តមណ្ឌលគិរី មេត្តាជួយរកយុត្តិធម៌ ដល់ពួកគាត់ដោយក្ដីអនុគ្រោះ ៕