ព័ត៌មានជាតិ

តើវាសនាលោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ទៅជាយ៉ាងម៉េចក្រោយពេលឃាត់ខ្លួន។

តើវាសនាលោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ទៅជាយ៉ាងម៉េចក្រោយពេលឃាត់ខ្លួន។ រាជធានីភ្នំពេញ អតីត​ស្នងការរង​នគរបាល​ខេត្ត កណ្តាល​ ម្នាក់មានឈ្មោះ ស្រេង សុខា ត្រូវបាន​សមត្ថកិច្ច​ចាចាប់ឃាត់ខ្លួន ហើយបញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល នៅ​ថ្ងៃទី​12 ខែមិថុនា ឆ្នាំ​2022នេះ ក្រោម​ការចោទប្រកាន់​ពីបទ​ : ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ ទី30 ខែ កក្កដា ឆ្នាំ2020 ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្ដន្ទាទោសស្របតាមបញ្ញត្តិមាត្រា​ 253 នៃ​ច្បាប់​ភូមិបាល ។​   ​ការចាប់ខ្លួន​លោក ស្រេង សុខា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​របស់លោក រស់ ផុន​ចាន់​និមល ចៅក្រម​ជំនុំជម្រះ​ នៃសាលាដំបូង​ខេត្តកណ្តាល ដែល​បានចេញ​កាលពី​ថ្ងៃទី​29 ខែវិច្ឆិកា ឆ្នាំ2021។​ ​ជនជាប់ចោទ​ឈ្មោះ ស្រេង សុខា ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយរយៈពេល1ឆ្នាំ​ 6ខែ​ ពីបទ​ : ប្រើ​អំពើហិង្សា​ទៅលើ​អអ្នកកាន់កាប់អចលនវត្ថុ​ដោយ​សុចរិត​ប្រព្រឹត្ត​នៅ​ភូមិ កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ […]

ព័ត៌មានជាតិ

សកម្មភាព ពួកឈ្មួញ រត់ពន្ធបទល្មើសដឹកជញ្ជួនធ្យូងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀង អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងកើតមានយ៉ាងពេញបន្ទុក បន្ទាប់ពីបោះឆ្នោតឃុំ/សង្កាត់រួចមក។

សកម្មភាព ពួកឈ្មួញ រត់ពន្ធបទល្មើសដឹកជញ្ជួនធ្យូងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀង អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងកើតមានយ៉ាងពេញបន្ទុក បន្ទាប់ពីបោះឆ្នោតឃុំ/សង្កាត់រួចមក។ ជាក់ស្ដែងនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022នេះ ពួកឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនធ្យូងយ៉ាងគគ្រឹកគគ្រេង បានសំរុកដឹកចេញទាំងយប់ទាំងថ្ងៃតាមដងផ្លូវជាតិលេខ78 គឺចេញពីចំណុច ភ្នំគុសស្ថិតនៅក្នុងភូមិឡរ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដឹកកាត់តាមរង្វង់មូល ទីរួមស្រុកស្នួល ខេត្តក្រចេះ យកមកលក់ឱ្យឈ្មួញ នៅប្រទេសវៀតណាម តាមច្រកការពារព្រំដែន អូរលាវ ។   តាមប្រភពច្បាស់ការបានឱ្យអ្នកសារព័ត៌មានយើងដឹងថា ការដឹកជញ្ជូនធ្យូងរត់ពន្ធឆ្លងដែន តាមចំណុចខាងលើនេះគឺមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបក្រុមឈ្មួញអាចរត់ពន្ធនាំធ្យូងចេញ ទៅលក់នៅប្រទេសវៀតណាមបានដោយរលូន ហើយសមត្ថកិច្ចមិនអើពើបែបនេះ។   ជុំវិញបញ្ហាខាងលើនេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពនេះគឺបានកើតមានជាង 2ខែមកហើយដោយក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តសាំងយ៉ុងកែឆ្នៃ ដឹកជញ្ជូនធ្យូងទាំយប់ទាំងថ្ងៃ មិនក្រោមពី 20 គ្រឿងនោះទេ ហើយមិនដែលឃើញ សមត្ថកិច្ចឈរជើងតាមដងផ្លូវជាតិលេខ7 និងសមត្ថកិច្ចដែលមានភារកិច្ចឈរជើងការពារបទល្មើសតាមព្រំដែន ព្រមទាំងជំនាញរដ្ឋបាលព្រៃឈើចាត់វិធានការ ទប់ស្កាត់ ឬបង្ក្រាបបានម្តងណាឡើយ ។   រីឯលោក ខៀវ ប៉ូលីន ប្រធានច្រកការពារព្រំដែន អូលាវ […]

ព័ត៌មានជាតិ

តើស្តុបនៅចំណុច ផ្សារបែកចាន មិនដំណើរការជាកំហុសរបស់អាជ្ញាធរឬជាកំហុសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

តើស្តុបនៅចំណុច ផ្សារបែកចាន មិនដំណើរការជាកំហុសរបស់អាជ្ញាធរឬជាកំហុសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងនៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2022 នេះថា ចំណុចភ្លើងស្តុកផ្សារ បែកចានដែលជាចំណុចកកស្ទះក្នុងការធ្វើដំណើរនោះ បងប្អូនប្រជាពលរដ្ឋព្រមទាំងកម្មករ កម្មការនី ពិបាកក្នុងការធ្វើដំណើរហើយចំណុចច្រកចេញចូលយ៉ាងសស្រាក់សស្រាំនិងមានការកកស្ទះចរាចរណ៍ជាញឹកញាប់ ។ ដូច្នេះប្រជាពលរដ្ឋមានការតូញត្អែរចំពោះអាជ្ញាធរពាក់ព័ន្ធនិងជាពិសេសក៏សូមសំណូមពរដល់អាជ្ញាធរនិងក្រសួងសាធារណកាជួយសម្របសម្រួលរផងដែរ។

ព័ត៌មានជាតិ

ករណីមន្ត្រីយោធាម្នាក់បានបាញ់សម្លាប់ប្រពន្ធខ្លួនឯងនៅក្នុងបន្ទប់ក្នុងផ្ទះស្លាប់ភ្លាមៗ។

ករណីមន្ត្រីយោធាម្នាក់បានបាញ់សម្លាប់ប្រពន្ធខ្លួនឯងនៅក្នុងបន្ទប់ក្នុងផ្ទះស្លាប់ភ្លាមៗ។ ករណីបាញ់សម្លាប់ប្រពន្ធខ្លួននៅក្នុងផ្ទះបានកើតឡើងកាលពីវេលាម៉ោង 3 និង 50 នាទី ថ្ងៃទី 10 ខែឧសភា ឆ្នាំ 2022 នេះស្ថិតនៅទល់មុខការាសសាំងកាលតិចផ្លូវជាតិលេខ 2 ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះជាខ្លឹមសារមុនបាញ់សម្លាប់ប្រពន្ធនឹងសម្រេចចិត្តសម្លាប់ខ្លួនឯងបន្តដូចតទៅ! ខ្ញុំសុំទោសម៉ាក់ប៉ាសងខាងកូនមិនចង់ធ្វើអញ្ចឹងទេព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបានហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឲ្យខ្ញុំទេខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមកខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំ បំពានខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេកូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាកប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិតកូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផងទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផងកូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន សូមបញ្ជាក់ផងដែរថា ជនដៃដល់ដែលបានបាញ់សម្លាប់ប្រពន្ធចំកណ្ដាលក្បាល រួចមកខ្លួនក៏ចង់បាញ់សម្លាប់ខ្លួនឯងដែរ ប៉ុន្តែពេលដែលបាញ់គ្រាប់បែរជាស្អុយដែលធ្វើឲ្យផ្អើលដល់សមត្ថកិច្ចហើយសមត្ថកិច្ចក៏ធ្វើអន្តរាគមន៍ចាប់បញ្ជូនជនដៃដល់រូបនេះយកទៅសាកសួរបន្ត។

ព័ត៌មានជាតិ

ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ទី 10 ខែមិថុនា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបេីកឱ្យដំណេីរការជាផ្លូវការ ឡ ប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្តចំនួន 5ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក។

ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ទី 10 ខែមិថុនា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបេីកឱ្យដំណេីរការជាផ្លូវការ ឡ ប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្តចំនួន 5ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក។

ព័ត៌មានជាតិ

លិខិតសូមអភ័យទោសរបស់សហព័ន្ធបាល់ទាត់ឥណ្ឌា បានលើកឡើងដូច្នេះថា សហព័ន្ធបាល់ទាត់ឥណ្ឌា សុំអភ័យទោសចំពោះកម្ពុជា ក្នុងការរៀបចំការស្នាក់នៅសម្រាប់កីឡាករមិនបានល្អ និងបញ្ហាចាក់ភ្លេងគោរពទង់ជាតិកម្ពុជា។

លិខិតសូមអភ័យទោសរបស់សហព័ន្ធបាល់ទាត់ឥណ្ឌា បានលើកឡើងដូច្នេះថា សហព័ន្ធបាល់ទាត់ឥណ្ឌា សុំអភ័យទោសចំពោះកម្ពុជា ក្នុងការរៀបចំការស្នាក់នៅសម្រាប់កីឡាករមិនបានល្អ និងបញ្ហាចាក់ភ្លេងគោរពទង់ជាតិកម្ពុជា។ «សូមទទួលគារវកិច្ចពីសហព័ន្ធបាល់ទាត់ឥណ្ឌា (ភ្នំពេញ) សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បានចេញលិខិតមួយ ដោយធ្វើការសុំអភ័យទោសដល់សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមបាល់ទាត់កម្ពុជា ចំពោះបញ្ហាចាក់ភ្លេងគោរពទង់ជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022 នាពេលនេះ។ ជាដំបូង ខ្ញុំសូមអរគុណដល់អ្នក និងក្រុមការងាររបស់អ្នកទាំងមូល សម្រាប់ការផ្ដល់រាល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ការផ្ដល់ទិដ្ឋាការដល់ក្រុមការងារសហព័ន្ធបាល់ទាត់កម្ពុជា។   យើងក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំជម្រើសជាតិកម្ពុជា សម្រាប់ការផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាសណ្ឋាគារ នៅក្នុងទីក្រុង Kolkata និងសូមធានាថា យើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបំពេញតាមតម្រូវការរបស់សហព័ន្ធ និងជម្រើសជាតិកម្ពុជា ហើយមិនឱ្យមានករណីបែបនេះកើតឡើងជាថ្មីឡើយ។   បន្ថែមពីលើនេះ ខ្ញុំសូមអភ័យទោសដល់សហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជាទាំងមូល ចំពោះបញ្ហាពាក់ព័ន្ធនឹងសណ្ឋាគារ រួមទាំងបញ្ហាដែលបានកើតឡើងកំលុងពេលចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បញ្ហាពាក់ព័ន្ធនឹងការចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានលើកយកមកពិភាក្សាជាមួយក្រុមបច្ចេកទេស ហើយបញ្ហាគឺបង្កឡើងដោយកំហុសបច្ចេកទេសនៅលើស្រ្គីន។   ក្រុមការងារយើងទាំងមូលនឹងប្រឹងប្រែងធានាមិនឱ្យបញ្ហាបែបនេះកើតឡើងជាថ្មីទៀតទេ កំលុងការប្រកួតដែលនៅសេសសល់ និងនៅសណ្ឋាគារ។»

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 9 ខែ មិថុនា ឆ្នាំ 2022 នេះ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈសន្និសីទសារព័ត៌មានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តកំពុងសិក្សាការផ្តគ់ផ្គត់ទឹកស្អាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចជានៅតំបន់ព្រៃស ក្នុងខណ្ឌដង្កោ ឲ្យទទួលបានទឹកប្រើប្រាស់ល្អប្រសើរដូចនៅតំបន់កំបូល និងតំបន់ឈូកវ៉ា2 ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី 9 ខែ មិថុនា ឆ្នាំ 2022 នេះ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈសន្និសីទសារព័ត៌មានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តកំពុងសិក្សាការផ្តគ់ផ្គត់ទឹកស្អាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចជានៅតំបន់ព្រៃស ក្នុងខណ្ឌដង្កោ ឲ្យទទួលបានទឹកប្រើប្រាស់ល្អប្រសើរដូចនៅតំបន់កំបូល និងតំបន់ឈូកវ៉ា2 ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី នៅពេល​ការ​ប្រកួត​បាល់​ទាត់​រវាង​ក្រុម​ជម្រើស​ជជាតិ2ប្រទេស យើងឃើញថា។

នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី នៅពេល​ការ​ប្រកួត​បាល់​ទាត់​រវាង​ក្រុម​ជម្រើស​ជជាតិ2ប្រទេស យើងឃើញថា។ 1 . ឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃការប្រកួត។ 2 . កម្រិតនៃបដិសណ្ឋារកិច្ចអាស្រ័យលើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត។ ទោះជាយ៉ាងណាក៏ដោយ យ៉ាង ហោចណាស់ គឺត្រូវយកចិត្តទុកដាក់បំផុត នៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ។   ខ្ញុំ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ម្សិល​មិញ​ក្នុង​ការប្រកួតក្របខ័ណ្ឌAFC Asian Cup ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា ហើយ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេលគោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។   មិន​ថា​វា​ជា​កំហុស ​ឬ​បញ្ហា​បច្ចេកទេស​ទេ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ការ​ពន្យល់​គ្រប់គ្រាន់ទៅលើបញ្ហានេះ។ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា ខ្ញុំគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។ ខ្ញុំ​សង្ឃឹមថា នឹងមានការ​ប្រុង​ប្រយ័ត្ន​ទុកខ្ពស់ជាងមុន​សម្រាប់​ព្រឹត្តិការណ៍​នា​ពេល​អនាគត ដើម្បី​កុំ​ឲ្យ​បញ្ហា/កំហុស​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត​សម្រាប់​គ្រប់ក្រុមជម្រើសជាតិ​។   ជូនចំពោះបងប្អូនជនរួមជាតិ សូមអត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រក្រុមជម្រើសជាតិរបស់យើង ដែលគ្រោងនឹងមានការប្រកួត2ទៀត។ ជាងនេះទៅទៀត ពួកគាត់ត្រូវការការគាំទ្រផ្នែកស្មារតី និងការអបអរសាទរពីពួកយើង។ សូម FFC ដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បន្តចាត់វិធានការចាំបាច់ទាំងអស់ […]

ព័ត៌មានជាតិ

នៅក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង។

នៅព្រឹកថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម។   នៅក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង។ យ៉ាងណាមិញក្រុមការងារអន្តរក្រសួងនិងសិក្សារៀបចំ បង្កើត ដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ដែលត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ 23 សសរ ចុះថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី17 ខែមេសា ឆ្នាំ2022 របស់រាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2022 នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើការដ្ឋានសាងសង់រោងជាងជុសជុលនាវា ផែសំចត និងស្ដារខួង មជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

នៅព្រឹកថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2022 នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើការដ្ឋានសាងសង់រោងជាងជុសជុលនាវា ផែសំចត និងស្ដារខួង មជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។