តើវាសនាលោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ទៅជាយ៉ាងម៉េចក្រោយពេលឃាត់ខ្លួន។
រាជធានីភ្នំពេញ អតីតស្នងការរងនគរបាលខេត្ត កណ្តាល ម្នាក់មានឈ្មោះ ស្រេង សុខា ត្រូវបានសមត្ថកិច្ចចាចាប់ឃាត់ខ្លួន ហើយបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2022នេះ ក្រោមការចោទប្រកាន់ពីបទ : ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ ទី30 ខែ កក្កដា ឆ្នាំ2020 ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្ដន្ទាទោសស្របតាមបញ្ញត្តិមាត្រា 253 នៃច្បាប់ភូមិបាល ។
ការចាប់ខ្លួនលោក ស្រេង សុខា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់របស់លោក រស់ ផុនចាន់និមល ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល ដែលបានចេញកាលពីថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2021។ ជនជាប់ចោទឈ្មោះ ស្រេង សុខា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយរយៈពេល1ឆ្នាំ 6ខែ ពីបទ : ប្រើអំពើហិង្សាទៅលើអអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតប្រព្រឹត្តនៅភូមិ កោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី30 ខែកក្កដា ឆ្នាំ2020 ។
សូមបញ្ជាក់ផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី21 ខែ មេសា ឆ្នាំ2020 បានចេញសេចក្តីសម្រេច ផ្អាកការងារបណ្តោះអាសន្ន លោកស្រេង សុខា ស្នងការរងនៃស្នងការដ្ឋានននគរបាលខេត្តកណ្តាល។ សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យ លោកស្រេង សុខា ត្រូវមកបង្ហាញមុខ នៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ ចាំការសម្រេចរបស់ថ្នាក់លើជាថ្មី។
លោកស្រេង សុខា កាលពីអំឡុងឆ្នាំ2019 ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេត ពាក់ព័ន្ធនឹងករណីជូនថ្លៃបណ្ណាការភ្ជាប់ពាក្យរបស់លោក ដោយជូនថ្លៃទឹកដោះ ឱ្យទៅខាងកូនក្រមុំ យ៉ាងច្រើនដ៏សន្ធឹកសន្ធាប់ចំនួន 10ម៉ឺនដុល្លារ ចិញ្ជៀនពេជ្រ និងឡានទំនើបថែមទៀតផង ។ តែទោះជាយ៉ាងណា ក្រោយបើកការ ស៊ើបអង្កេត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា គឺជាការបង្អួត សំញែងទ្រព្យសម្បតិ្តតែប៉ុណ្ណោះ តែតាមពិតគ្មានទ្រព្យទេ ៕