នៅព្រឹកថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2020 នេះ ឯកឧត្តម សៅ សុខា អញ្ជើញដឹកនាំប្រជុំដកពិសោធន៍ក្នុងការប្រារព្ធពិធីខួបលើកទី45 នៅសាលប្រជុំកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានប្រចាំការគណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីរំលឹកខួបលើកទី45 នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ អ៊ិច 16។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម លោកជំទាវ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ វរសេនីយ៍ មកពីក្រសួង ស្ថាប័ន ពាក់ពន្ធ័ ជាច្រើនរូបហើយ កិច្ចប្រជុំផ្តោតលើរបៀបវារ3 ទី1 របាយការណ៍ពីពិសោធន៍ការងាររៀបចំប្រារព្ធពិធីខួបលើកទី45 ទី2 របាយការណ៍ចំណាយ ការរៀបចំខួបលើកទី45 និងទី3 ការចូលរួមមតិយោបល់ ត្រួតពិនិត្យ វាយតម្លៃ ចំណុចចន្លោះប្រហោង ចំណុចខ្វះខាត។