នៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2022នេះ លោកបាន ប៊ុន ធឿន ទទួលស្គាល់ថា លោកពិតជាបានចាក់ដីហៀរចូលទៅក្នុងប្រឡាយ ជាងមួយម៉ែត្រពិតប្រាកដមែន។
ក្រោយពីក្រុមអ្នកសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយពាក់ព័ន្ធទៅនិងករណីលោក បាន ប៊ុនធឿន ចាក់ដីរំលោភលើប្រឡាយសាធារណៈនោះក៏ត្រូវបានអាជ្ញាធរស្រុកអង្គស្នួល ដែលដឹកនាំដោយលោក ខុន សេរីរដ្ឋា ជាអភិបាលស្រុក បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទចុះទៅត្រួតពិនិត្យទីតាំងចាក់ដីរំលោភលើប្រឡាយនោះប្រកបដោយភាពយុត្តិធម៌ ហើយក៏ត្រូវបានប្រជាពលរដ្ឋយ៉ាងច្រើនមានការសប្បាយរីករាយចំពោះចំណាត់ការរបស់លោកអភិបាលស្រុកអង្គស្នួល។
យ៉ាងណាមិញ លោក បាន ប៊ុនធឿន ក៏បានទទួលស្គាល់កំហុសនិងយកគ្រឿងចក្រមកកាយអាចម៍ដីឡើងវិញបន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរស្រុកអង្គស្នួល។