ព័ត៌មានជាតិ

នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី នៅពេល​ការ​ប្រកួត​បាល់​ទាត់​រវាង​ក្រុម​ជម្រើស​ជជាតិ2ប្រទេស យើងឃើញថា។

នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី នៅពេល​ការ​ប្រកួត​បាល់​ទាត់​រវាង​ក្រុម​ជម្រើស​ជជាតិ2ប្រទេស យើងឃើញថា។

1 . ឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃការប្រកួត។

2 . កម្រិតនៃបដិសណ្ឋារកិច្ចអាស្រ័យលើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត។ ទោះជាយ៉ាងណាក៏ដោយ យ៉ាង ហោចណាស់ គឺត្រូវយកចិត្តទុកដាក់បំផុត នៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ។

 

ខ្ញុំ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ម្សិល​មិញ​ក្នុង​ការប្រកួតក្របខ័ណ្ឌAFC Asian Cup ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា ហើយ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេលគោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

 

មិន​ថា​វា​ជា​កំហុស ​ឬ​បញ្ហា​បច្ចេកទេស​ទេ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ការ​ពន្យល់​គ្រប់គ្រាន់ទៅលើបញ្ហានេះ។ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា ខ្ញុំគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។ ខ្ញុំ​សង្ឃឹមថា នឹងមានការ​ប្រុង​ប្រយ័ត្ន​ទុកខ្ពស់ជាងមុន​សម្រាប់​ព្រឹត្តិការណ៍​នា​ពេល​អនាគត ដើម្បី​កុំ​ឲ្យ​បញ្ហា/កំហុស​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត​សម្រាប់​គ្រប់ក្រុមជម្រើសជាតិ​។

 

ជូនចំពោះបងប្អូនជនរួមជាតិ សូមអត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រក្រុមជម្រើសជាតិរបស់យើង ដែលគ្រោងនឹងមានការប្រកួត2ទៀត។ ជាងនេះទៅទៀត ពួកគាត់ត្រូវការការគាំទ្រផ្នែកស្មារតី និងការអបអរសាទរពីពួកយើង។ សូម FFC ដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារក្រុមជម្រើសជាតិយើងពេលដែលពួកគេចេញទៅប្រកួតក្រៅប្រទេស។

 

សម្រាប់ក្រុមជម្រើសជាតិរបស់យើង ទាំងគ្រូបង្វឹក និងកីឡាកររបស់យើង យើងមានមោទនភាពចំពោះអ្នកទាំងអស់គ្នា មិនថាក្នុងកាលៈទេសៈអ្វីក៏ដោយ ត្រូវរឹងមាំ និងធ្វើឱ្យអស់ពីសមត្ថភាព! ប្រជាជនទាំង16លាននាក់ របស់យើងនឹងឈរនៅទីនេះគាំទ្រអ្នកនៅគ្រប់ការប្រកួតតំណាងជាតិ។

ជយោ! ព្រះរាជាណាចក្រកម្ពុជា! 🇰🇭

Leave a Reply

Your email address will not be published. Required fields are marked *