សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែតុលា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលនៅទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចំណែកព្យុះទី 20 ឈ្មោះនេសាទ (NESAT) ដែលបានកើតឡើងនូវភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពលនៅពេលធ្វើដំណើរដល់បែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី 21 តុលា ចាប់ពីថ្ងៃទី 22 រហូតដល់ថ្ងៃទី 25 ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិន ចុះខ្សោយខណៈដែលទ្រនុងសម្ពាធាទាបពីសមុទ្រចិនខាងត្បូង បង្កើតឥទ្ធិពលមកលើភាគខាងត្បូងកម្ពុជា។
