តើស្តុបនៅចំណុច ផ្សារបែកចាន មិនដំណើរការជាកំហុសរបស់អាជ្ញាធរឬជាកំហុសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងនៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2022 នេះថា ចំណុចភ្លើងស្តុកផ្សារ បែកចានដែលជាចំណុចកកស្ទះក្នុងការធ្វើដំណើរនោះ បងប្អូនប្រជាពលរដ្ឋព្រមទាំងកម្មករ កម្មការនី ពិបាកក្នុងការធ្វើដំណើរហើយចំណុចច្រកចេញចូលយ៉ាងសស្រាក់សស្រាំនិងមានការកកស្ទះចរាចរណ៍ជាញឹកញាប់ ។ ដូច្នេះប្រជាពលរដ្ឋមានការតូញត្អែរចំពោះអាជ្ញាធរពាក់ព័ន្ធនិងជាពិសេសក៏សូមសំណូមពរដល់អាជ្ញាធរនិងក្រសួងសាធារណកាជួយសម្របសម្រួលរផងដែរ។