សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយមចុះពីថ្ងៃទី 22 រហូតដល់ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2022 នេះ ស្ដីពី កម្ពុជាបន្តរងឥទ្ធិពលជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលបន្តអូសបន្លាយនៅបណ្តាប្រទេសក្បែរខាងកម្ពុជា ថៃ វៀតណាម ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីក្នុងល្បឿនមធ្យមទៅបង្គួរ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំដោយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាដើម។
Month: June 2022
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 2នាក់ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 2នាក់ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ។ នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2022 នេះ វេលាម៉ោង15:30នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន2នាក់ នៅចំណុចផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ប្រព្រឹត្តនៅចំណុចទល់មុខ មជ្ឍមណ្ឌលថែទាំរថយន្ត អែនឃែរ ផ្ទះលេខ267 ផ្លូវលេខ2002 ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2022 វេលាម៉ោង15:20នាទី។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ 1- ឈ្មោះ គង់ កុសល ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 2- ឈ្មោះ អាន គីមស្រៀន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ […]
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឆក់ការបូបស្ពាយបានសម្រេច។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឆក់ការបូបស្ពាយបានសម្រេច។ នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2022នេះ វេលាម៉ោងប្រហែល18:30 នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ បានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស នៅចំណុចផ្លូវលេខ186 សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ12DA ផ្លូវលេខ192 ក្រុម25 ភូមិ9 សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2022 វេលាម៉ោង9:15នាទី។ ជនសង្ស័យឈ្មោះ ពៅ តារ៉ា ហៅ ជ្រុយ ភេទប្រុស អាយុ27ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ សេរីឆ្នាំ 2022ពាក់ផ្លាកលេខ ភ្នំពេញ 1JJ 3948 សម្ភារៈបាត់បង់ កាបូបស្ពាយ ចំនួន 1 (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, កាតធនាគារ ABA […]
ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី 17 ខែមិថុនា ឆ្នាំ2022នេះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យឯកឧត្ដម វេជ្ជ អ៊ុយសំអាត នាំយកអំណោយកាកបាទក្រហមកម្ពុជា ដូចជាទេយ្យវត្ថុ-បច្ច័យ ថ្វាយ- ប្រគេន សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អអានេតា សម្ដេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្ដិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាព្រះមេគណគណៈធម្មយុត្ដិកនិកាយខេត្តកណ្តាល គង់នៅវត្តព្រះឥន្ទសាមគ្គីធម៍ ស្រុកអង្គស្នួល ។
ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី 17 ខែមិថុនា ឆ្នាំ2022នេះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យឯកឧត្ដម វេជ្ជ អ៊ុយសំអាត នាំយកអំណោយកាកបាទក្រហមកម្ពុជា ដូចជាទេយ្យវត្ថុ-បច្ច័យ ថ្វាយ- ប្រគេន សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អអានេតា សម្ដេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្ដិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាព្រះមេគណគណៈធម្មយុត្ដិកនិកាយខេត្តកណ្តាល គង់នៅវត្តព្រះឥន្ទសាមគ្គីធម៍ ស្រុកអង្គស្នួល ។ ខេត្តកណ្តាល: ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ 86 យាងចូល 87ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម វេជ្ជ អ៊ុយ សំអាត ដឹកនាំគណៈប្រតិភូ អញ្ជើញបូជាទៀន […]
រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី 17 ខែមិថុនា ឆ្នាំ 2022នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី5 វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះមហន្តរាយ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបេីក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី6។
រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី 17 ខែមិថុនា ឆ្នាំ 2022នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី5 វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះមហន្តរាយ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបេីក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី6។
តើលោក សូ ចាន់ណារី មេបញ្ជាការនគរបាល វរ:ការពារព្រំដែនគោកលេខ 911 អសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រងទំនិញរត់ពន្ធឆ្លងដែន និងពលករមែនទេ។
តើលោក សូ ចាន់ណារី មេបញ្ជាការនគរបាល វរ:ការពារព្រំដែនគោកលេខ 911 អសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រងទំនិញរត់ពន្ធឆ្លងដែន និងពលករមែនទេ។ បន្ទាយមានជ័យ នៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2022 នេះបែកធ្លាយប្រភពព័ត៌មានថា លោក សូ ចាន់ណារី បានបណ្ដែតបណ្ដោយឱ្យមន្ត្រីខិលខូចក្រោមឱវាទ រួមគំនិតឃុបឃិតគ្នាជាមួយពួកឈ្មួញ ប្រព្រឹត្តអំពុករលួយពេញទំហឹង នាំពលករ និងទំនិញរត់ពន្ធឆ្លងដែន តាមផ្លូវនៃខ្សែរបន្ទាត់ព្រំដែនយ៉ាងអនាធិបតេយ្យ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈកន្លងទៅថ្មីៗនេះ ពួកឈ្មួញនាំចូលទំនិញគេចពន្ធដូចជា ម៉ូតូគេចពន្ធតាមច្រករបៀងព្រៃគប់ និងអីវ៉ាន់ចាប់ហួយ ដែលគ្រប់គ្រងដោយវរ:នគរការពារព្រំដែនគោកលេខ 911 យ៉ាងរលូន។ ប្រភពពីមេឈ្មួញមួយចំនួន បានឲ្យដឹងថា មួយផ្នែកនៃទំនិញគេចពន្ធ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងព្រៃគប់ មួយភាគធំ គឺជាទំនិញរបស់លោក សូ ចាន់ណារី មេបញ្ជាការវរ: នគរបាលការពារព្រំដែនគោកលេខ911នេះតែម្ដង។ ករណីប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកឆ្លងដែន ចេញចូលតាមច្រករបៀង-ព្រៃគប់ ក៏ជាប្រភពចំណូលរបស់លោក សូ ចាន់ណារី ផងដែរ ទើបអ្វីៗ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអសាទរ ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP)ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអសាទរ ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP)ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា។ នៅព្រឹក ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី15 ខែមិថុនា ឆ្នាំ2022 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលបានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2022នេះ ដែលពិធីនេះបានធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង 6គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រងប្រមាណ 200លានដុល្លារ នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ2022នៅទីក្រុងដូហា ប្រទេសកាតា។ ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ1974។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន […]