ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ 2022 នេះ បានអនុញ្ញាតឲ្យ លោកជំទាវ បណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម។

នៅព្រឹកថ្ងៃទី 26 ខែមករា ឆ្នាំ 2022នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួ​មជាអធិបតីក្នុងពិធី​បើកការ​ដ្ឋាន​ស្ថាបនាប្រព័ន្ធលូបេតុង​ និង រ៉ឺហ្គា លើកំណាត់​ផ្លូវជាតិ​លេខ​21 និងផ្លូវលេខ210 ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល​​​។​ 

នៅព្រឹកថ្ងៃទី 26 ខែមករា ឆ្នាំ 2022នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួ​មជាអធិបតីក្នុងពិធី​បើកការ​ដ្ឋាន​ស្ថាបនាប្រព័ន្ធលូបេតុង​ និង រ៉ឺហ្គា លើកំណាត់​ផ្លូវជាតិ​លេខ​21 និងផ្លូវលេខ210 ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល​​​។​ មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌបានថ្លែងថាថ្ងៃ​នេះ​​មិន​មែន​​ជា​លើកទី1ទេ ដែល​​​ក្រុងតាខ្មៅមាន​ការ​អភិវឌ្ឍ​​​ ប្រទេស​​ជាតិមានការរីកចំរើនក្រោម​​ការ​ដឹក​នាំ​​របស់​សម្តេច​តេជោ​ ហ៊ុន សែន គឺមិន​ប្រកាន់​​ជាតិ​សាសន៍​​ ឬសាសនា​​ឡើយ​ គឺ​រស់​​​នៅក្រោម​ដំបូល​​តែ​​មួយ​​​ ហេតុ​​នេះ​​បាន​ជា​គ្រប់​​ជាតិ​សាសន៍​​និង​សាសនា​​​ទាំង​អស់​​រស់នៅ​ជាមួយ​​គ្នា​យ៉ាង​​សុខ​ដុម​រមនា។ហើយសមិទ្ធ​ផល​​​ដែល​កើ​ត​ឡើង​​នៅក្នុង​​​សម័យ​តេជោ​​រួមមានហេដ្ឋារចនាសម្ព័ន្ធ​មានផ្លូវ​ ស្ពាន​​ លូបង្ហូរ​ទឹក​ សំណង់​សាធារណៈផ្សេង​ៗទៀត​មានការរី​ក​លូត​លាស់​ឡើង​​ ដោយ​សារ​ការខិតខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទើបធ្វើអោយប្រទេស​ជាតិ​មានការ​រីក​ចំរើន​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមស្ថាបនាលូបេតុងសរសៃដែកមុខកាត់​1,5ម៉ែត្រ ប្រវែង762 ម៉ែត្រ ដាក់រ៉ឺហ្គាទំហំ 3ម៉ែត្រ គុណ3ម៉ែត្រ ចំនួន34កន្លែង តាមបណ្តោយ​ផ្លូវជាតិលេខ21 និងស្ថាបនាលូបេតុងសរសៃដែក មុខកាត់ 1ម៉ែត្រប្រវែង232ម៉ែត្រ និងរ៉ឺហ្គា ទំហំ 1,8ម៉ែត្រ គុណ1,8ម៉ែត្រ ចំនួន 14កន្លែង […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរ អង់គ្លេសនិងចិន។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរ អង់គ្លេសនិងចិន។ សម្រាប់ការបោះពុម្ពជាភាសាចិន គឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។ ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរដែលសៀវភៅភាសាចិនត្រូវបានដាក់លក់បាន1500ច្បាប់ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល7,500ដុល្លារដែលក្នុងមួយច្បាប់ តម្លៃ5ដុល្លារ។ សូមអរគុណលោកពុង ខៀវសែ និងសមាគមដែលបានជួយចាត់ចែងលើការងារនេះហើយខ្ញុំនឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 26 ខែមករា ឆ្នាំ 2022នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 22 នាក់ នឹងករណីជាសះស្បើយចំនួន 20 នាក់ ហើយនិងមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 26 ខែមករា ឆ្នាំ 2022នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 22 នាក់ នឹងករណីជាសះស្បើយចំនួន 20 នាក់ ហើយនិងមិនមានករណីស្លាប់ថ្មីនោះទេ។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 25 ខែមករា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 28 នាក់ ហើយនឹងមានករណីជាសះស្បើយចំនួន 15 នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 25 ខែមករា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 28 នាក់ ហើយនឹងមានករណីជាសះស្បើយចំនួន 15 នាក់ និងមិនមានករណីស្លាប់ថ្មីនោះទេ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 25 ខែមករា ឆ្នាំ 2022 នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដូសទី4 ជូនយោធិននិងគ្រួសារ។

នៅព្រឹកថ្ងៃទី 25 ខែមករា ឆ្នាំ 2022 នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដូសទី4 ជូនយោធិននិងគ្រួសារ។ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបង្ការជំងឺឆ្លងកូវីដ19 ដោយយកវ៉ាក់សាំងធ្វើជាឆ្អឹងខ្នងនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ និងអនុវត្តន៍តាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដូសទី4 ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ។ ការចាក់វ៉ាក់សាំងដូសទី4 នេះ ប្រព្រឹត្តិទៅនៅចំនួន 4ទីតាំង 1.នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស 2.នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ 3.នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល 4.នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ។

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី 25 ខែមករា ឆ្នាំ 2022 នេះ បានអញ្ជើញទទួលជួបសន្ទនាការងារជាមួយ ឯកឧត្តម Yab dato sri ismal sabri bin yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

នាព្រឹកថ្ងៃទី 25 ខែមករា ឆ្នាំ 2022 នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រថយន្តជូន វរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី1 ភូមិភាគទី2 និងភូមិភាគទី3 នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថាចាប់ពីថ្ងៃទី26 រហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ2022នេះ កម្ពុជារងឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី1 ខែកុម្ភៈ រងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពុជា អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ។

សេចក្ដីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កោះហៅជាលើកទី2 ចំពោះមនុស្សប្រុសស្រីចំនួន11នាក់ និងបានព្រមានថា ក្នុងករណីសាមីខ្លួននៅតែបន្តគេចវេសមិនចូលខ្លួនឆ្លើយបំភ្លឺទេ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្រ្ដីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន ។