នៅព្រឹកថ្ងៃទី 25 ខែមករា ឆ្នាំ 2022 នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដូសទី4 ជូនយោធិននិងគ្រួសារ។
ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបង្ការជំងឺឆ្លងកូវីដ19 ដោយយកវ៉ាក់សាំងធ្វើជាឆ្អឹងខ្នងនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ និងអនុវត្តន៍តាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដូសទី4 ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ។ ការចាក់វ៉ាក់សាំងដូសទី4 នេះ ប្រព្រឹត្តិទៅនៅចំនួន 4ទីតាំង
1.នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
2.នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
3.នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល
4.នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ។