សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅរសៀល ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម សាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនោះឯកឧត្តមសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបាន ជួបពិភាក្សាជាមួយសម្តេចតេជោតាមប្រព័ន្ធវីដេអូនាថ្ងៃនេះ។ ឯកឧត្តមបានសំដែងនូវការកោតសរសើរ យ៉ាងខ្លាំងចំពោះសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការ ចាក់វ៉ាក់សាំង ដល់ប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បាន ស្នើសុំគោរពស្វែងយល់ពីសម្ដេចតេជោ លើករណីចំនួន៤ ដែលករណីទី១) គឺជាអាទិភាពរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស ទី២)មេរៀនដែលរៀនបានពីជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារ […]
Month: September 2021
សូមអនុមោទនា ថ្ងៃកាន់បិណ្ឌ២
សូមអនុមោទនា ថ្ងៃកាន់បិណ្ឌ២ ថ្ងៃទី២៣ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាម នានា។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។ សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ច។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា៕
គិតត្រឹមថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021នេះ កំណើននៃអត្រាការចាក់វ៉ាក់សាំងcovid-19 នៅកម្ពុជាមាន 98,53% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន88,55% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 56,49% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
គិតត្រឹមថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021នេះ កំណើននៃអត្រាការចាក់វ៉ាក់សាំងcovid-19 នៅកម្ពុជាមាន 98,53% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន88,55% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,966,931 នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 56,49% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។
នៅព្រឹកថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ឆ្លងវេនបិណ្ឌទី1 នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅព្រឹកថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ឆ្លងវេនបិណ្ឌទី1 នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទំលាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញ្ញាត្តិ និងសាច់សារលោហិត ទាំង7សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នា មកជួបជុំគ្នា បង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។ ទោះជាយ៉ាងនេះក្ដី ឯកឧត្តមអភិបាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន […]
ឯកឧត្តម ខៀវ កាញារីទ្ធ ឆ្នាំនេះបានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី1 នៅវត្តពិភទ្ទរង្សី ហៅចិន ដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តម ខៀវ កាញារីទ្ធ ឆ្នាំនេះបានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី1 នៅវត្តពិភទ្ទរង្សី ហៅចិន ដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទខ្មែរ នៅទូទាំងប្រទេស ដែលគោរព ប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែ ធ្វើបុណ្យ ធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំមក សម្រាប់ឱកាស នៃពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ2021នេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី1 នៅវត្តពិភទ្ទរង្សី ហៅចិនដំដែក ខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ […]
នៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2021នេះ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគេារពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ រាជានុញ្ញាតឲ្យក្រុមគ្រូពេទ្យចិន ចាក់វ៉ាក់សាំងថ្វាយដូសទី2 នៅព្រះរាជដំណាក់ក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
នៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2021នេះ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគេារពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ រាជានុញ្ញាតឲ្យក្រុមគ្រូពេទ្យចិន ចាក់វ៉ាក់សាំងថ្វាយដូសទី2 នៅព្រះរាជដំណាក់ក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សូមថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយអង្គក្សត្រទាំងទ្វេ មានព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រខ្មែរ បានជ្រកកោនអស់កាលជាអង្វែងតរៀងទៅ។🙏🙏🙏❤️❤️❤️។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីបំពេញការងារអស់រយៈពេលមួយព្រឹកមកនៅថ្ងៃរសៀលទី 22 ខែកញ្ញា ឆ្នាំ 2021 នេះ ហើយនិងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជុំទី1 ជូនពលរដ្ឋអាយុពី18ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តតាកែវ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីបំពេញការងារអស់រយៈពេលមួយព្រឹកមកនៅថ្ងៃរសៀលទី 22 ខែកញ្ញា ឆ្នាំ 2021 នេះ ហើយនិងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជុំទី1 ជូនពលរដ្ឋអាយុពី18ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តតាកែវ។