លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីបំពេញការងារអស់រយៈពេលមួយព្រឹកមកនៅថ្ងៃរសៀលទី 22 ខែកញ្ញា ឆ្នាំ 2021 នេះ ហើយនិងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជុំទី1 ជូនពលរដ្ឋអាយុពី18ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តតាកែវ។
