ព័ត៌មានជាតិ

នៅព្រឹកថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ឆ្លងវេនបិណ្ឌទី1 នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅព្រឹកថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី22 ខែកញ្ញា ឆ្នាំ2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ឆ្លងវេនបិណ្ឌទី1 នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទំលាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញ្ញាត្តិ និងសាច់សារលោហិត ទាំង7សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នា មកជួបជុំគ្នា បង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។

ទោះជាយ៉ាងនេះក្ដី ឯកឧត្តមអភិបាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ( 3ការពារ និង3កុំ ) សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ19 ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌនេះឱ្យបានគ្រប់ៗគ្នា។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) បានមានសង្ឃដីកាថា វត្តបានរៀបចំតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ19 ព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ដែលអញ្ជើញមកកាន់បិណ្ឌនៅតាមទីវត្តអារាមនានា ត្រូវការពារខ្លួនឱ្យបានច្រើន ដោយត្រូវមានអាកុល ពាក់ម៉ាស និងការប្រគេនដល់ព្រះសង្ឃមិនត្រូវឱ្យកៀកជិតពេកនោះទេ ឱ្យតែញាតិញោមមានសទ្ធាជ្រះថ្លា យកចង្ហាន់មកប្រគេនដល់ព្រះសង្ឃ ក៏ទទួលបាននូវបុណ្យកុសលដែរ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល15ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី22 ខែកញ្ញា ដល់ថ្ងៃទី5 ខែតុលា ឆ្នាំ2021។

ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើតដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។

ឯកឧត្តម អភិបាលខេត្ត និងមន្រី្តរាជការខេត្តកណ្ដាល ពុទ្ធបរស័ទ បានប្រគេនទេយ្យវត្ថុ សំភារៈបរិក្ខា រួមមានអង្ករ1តោន ទឹកសុទ្ធ20កេះ ទឹកក្រូច20កេះ ត្រីខ 30យួរ ទឹកស៊ីអីវ ទឹកត្រី 20យួរ ម៉ាស 1កេសធំ និងបច្ច័យ16លាន 92ម៉ឺនរៀល ដែលកើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ត្តិចំណុះជើងវត្ត ក្នុងវេនទី1និងមន្ត្រីរាជការក្នុងខេត្តកណ្តាល។

Leave a Reply

Your email address will not be published. Required fields are marked *