ព័ត៌មានជាតិ

សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលទៅដើរផ្សារ និងអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅផ្សារ ម៉ាក្រូ (Makro) ចាប់ពីថ្ងៃទី20 ដល់ថ្ងៃទី28 ខែមេសា ឆ្នាំ2021នេះ។

សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលទៅដើរផ្សារ និងអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅផ្សារ ម៉ាក្រូ (Makro) ចាប់ពីថ្ងៃទី20 ដល់ថ្ងៃទី28 ខែមេសា ឆ្នាំ2021នេះ។   ដោយសារមានអ្នកជំងឺកូវីដ-19 ចំនួន2នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ខាងផ្នែកត្រី នៃតំបន់អាហារស្រស់ ដូច្នេះសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃពេលចេញក្រៅ ហេីយសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល 14ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុយ វណ្ណៈ សូមចូលរួមជាមួយមិត្តអ្នកសារព័ត៌មាន! សូមមិត្តអ្នកសារព័ត៌មាន ប្រកាន់ខ្លួនជាបញ្ញវន្ត ជាអ្នករួមចំណែកផ្សព្វផ្សាយជូនថ្នាក់ដឹកនាំនិងសាធារណជនទូទៅ ឲ្យបានដឹងការពិត និងឲ្យបានគិត ហេីយសម្រេចចិត្តត្រឹមត្រូវ ដើម្បីនាំមកនូវដំណោះស្រាយ សុវត្ថិភាព និងការរីកចម្រើនដល់សង្គមជាតិយើង 🇰🇭

ឯកឧត្តម ហ៊ុយ វណ្ណៈ សូមចូលរួមជាមួយមិត្តអ្នកសារព័ត៌មាន! សូមមិត្តអ្នកសារព័ត៌មាន ប្រកាន់ខ្លួនជាបញ្ញវន្ត ជាអ្នករួមចំណែកផ្សព្វផ្សាយជូនថ្នាក់ដឹកនាំនិងសាធារណជនទូទៅ ឲ្យបានដឹងការពិត និងឲ្យបានគិត ហេីយសម្រេចចិត្តត្រឹមត្រូវ ដើម្បីនាំមកនូវដំណោះស្រាយ សុវត្ថិភាព និងការរីកចម្រើនដល់សង្គមជាតិយើង

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បន្តអមដំណើរដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃអាទិត្យទី 2 ខែឧសភា ឆ្នាំ 2021នេះ ។ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន 172គ្រួសារ ដែលរស់នៅតំបន់អគារវប្បធម៌ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលត្រូវបានបិទខ្ទប់ ដើម្បីដាក់ឱ្យធ្វើចត្តាឡីស័កក្រោយពីតំបន់នេះមានប្រជាពលរដ្ឋចំនួន23នាក់ មានឆ្លងមេរោគកូវីដ-១19។ អំណោយដែលបានយកមកប្រគល់ជូនប្រជាពលរដ្ឋទាំង 172គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ 10គ.ក មី1កេស ត្រីខ1យួរ ទឹកត្រី2ដប ទឹកស៊ីអ៊ីវ2ដប ម៉ាស1ប្រអប់។

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនកម្មករចំនួន366 គ្រួសារ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនកម្មករចំនួន366 គ្រួសារ។ ដោយមើលឃើញពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករសំណង់ទាំងអស់ បន្ទាប់ពីក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាលសម្រេច បិទខ្ទប់អស់រយៈពេលប្រមាណជាង10 ថ្ងៃមកហើយនោះ មានបងប្អូនប្រជាពលរដ្ឋ ដូចជាកម្មករនានា កំពុងមានការខ្វះខាតនូវស្បៀងអាហារប្រចាំថ្ងៃ។   នៅព្រឹកថ្ងៃទី2 ខែឧសភា ឆ្នាំ2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់កម្មករសំណង់ ចំនួន 366 គ្រួសារ ដែលកំពុងស្នាក់នៅក្នុងបុរីចំនួន3 ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។   មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយក្ដីនឹករលឹក។   ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី 2 ខែឧសភា ឆ្នាំ 2021 នេះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី 2 ខែឧសភា ឆ្នាំ 2021 នេះ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិការ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានធ្វើពិធីសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីចែកជូនដល់បងប្អូន ក្មួយៗ កម្មករធ្វើការសំណង់ចំនួន 366គ្រួសារ បម្រើការងារនៅក្នុងបុរីចំនួន3 គឺបុរី PRN បុរី ហាម៉ូនៀ និងបុរី L-Village Residents ក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។   អំណោយដែលបាននាំយកមកចែកជូនដល់កម្មករ ទាំង366គ្រួសារ គឺមួយគ្រួសារទទួលបាន អង្ករ20គ.ក មី 1កេស ត្រីខ 1យួរ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប សម្រេចស្តីពីការបិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ចំពោះបុគ្គលឬនីតិបុគ្គលទាំងឡាយណាមិនអនុវត្តនឹងត្រូវផ្តន្ទាទោស។

រដ្ឋបាលខេត្តសៀមរាប សម្រេចស្តីពីការបិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ចំពោះបុគ្គលឬនីតិបុគ្គលទាំងឡាយណាមិនអនុវត្តនឹងត្រូវផ្តន្ទាទោស។

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2021 នេះ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2021 នេះ អមដំណើរដោយ លោកអភិបាលក្រុង សង្កាត់ បានបន្តចុះចែកអំណោយស្បៀងអាហារដ៍ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ទីតាំងភូមិបាលេលេយ្យ1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន 40គ្រួសារ ។ ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលខេត្ត នឹងបន្តចែកជូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយគ្មានការរើសអើង និន្នាការនយោបាយ បក្សពួក ដោយខេត្តនឹងធ្វើជាបន្តបន្ទាប់ ជំនួយរាប់ពាន់ឃីត រាប់ពាន់គ្រួសារទៀត ។ សូមបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាខ្វះស្បៀងជាក់ស្តែង សូមទូរសព្ទ័មកក្រុមការងារ តាមសង្កាត់នីមួយៗ ដែលរដ្ឋបាលខេត្តប្រកាសជូនកន្លងមក ដើម្បីដោះស្រាយដោយតម្លាភាព ។

ព័ត៌មានជាតិ

បុរស 3 នាក់ត្រូវបានតុលាការសាលាដំបូងខេត្តព្រះសីហនុចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ដីពីការរារាំងការអនុវត្តវិធានការនៅថ្ងៃទី 1 ខែឧសភាឆ្នាំ 2021 នេះ។

បុរស 3 នាក់ត្រូវបានតុលាការសាលាដំបូងខេត្តព្រះសីហនុចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ដីពីការរារាំងការអនុវត្តវិធានការនៅថ្ងៃទី 1 ខែឧសភាឆ្នាំ 2021 នេះ។   1- ឈ្មោះ វ៉ា ជាន ភេទប្រុស អាយុ 41ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាសំណង់ 2- ឈ្មោះ ស៊ី គង់ ភេទប្រុស អាយុ 28 ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់ ហើយអ្នកទាំង2 មានស្រុកកំណើតជាមួយគ្នា គឺទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ3 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។   3- ឈ្មោះ កែវ ធាន ហៅ ខេម ភេទប្រុស អាយុ 17ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិត្រពាំងកក់ ឃុំត្រពាំងកក់ ស្រុកទឹកឈូ ខេត្តកំពត និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ2 សង្កាត់លេខ3 […]

ព័ត៌មានជាតិ

នៅពេលនេះក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន បញ្ជាក់អំពីការ(ស្លាប់)របស់មនុស្ស ចំនួន6នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ19 នឹងមានអ្នកឆ្លងកូវីត19 ចំនួន730 នាក់ និងមានអ្នកជាសះស្បើយចំនួន 169 នាក់។

នៅពេលនេះក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន បញ្ជាក់អំពីការ(ស្លាប់)របស់មនុស្ស ចំនួន6នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ19 នឹងមានអ្នកឆ្លងកូវីត19 ចំនួន730 នាក់ និងមានអ្នកជាសះស្បើយចំនួន 169 នាក់។

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ(តំបន់លឿង) និង(តំបន់លឿងទុំ) អាចចាប់ផ្ដើមលក់ដូរអាហារ និងចេញទៅទិញ ត្រីសាច់ និងបន្លែ ចាប់ពីម៉ោង 3ភ្លឺ ដល់ម៉ោង ៨យប់។

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ(តំបន់លឿង) និង(តំបន់លឿងទុំ) អាចចាប់ផ្ដើមលក់ដូរអាហារ និងចេញទៅទិញ ត្រីសាច់ និងបន្លែ ចាប់ពីម៉ោង 3ភ្លឺ ដល់ម៉ោង ៨យប់។