ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បន្តអមដំណើរដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃអាទិត្យទី 2 ខែឧសភា ឆ្នាំ 2021នេះ ។

អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន 172គ្រួសារ ដែលរស់នៅតំបន់អគារវប្បធម៌ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលត្រូវបានបិទខ្ទប់ ដើម្បីដាក់ឱ្យធ្វើចត្តាឡីស័កក្រោយពីតំបន់នេះមានប្រជាពលរដ្ឋចំនួន23នាក់ មានឆ្លងមេរោគកូវីដ-១19។

អំណោយដែលបានយកមកប្រគល់ជូនប្រជាពលរដ្ឋទាំង 172គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ 10គ.ក មី1កេស ត្រីខ1យួរ ទឹកត្រី2ដប ទឹកស៊ីអ៊ីវ2ដប ម៉ាស1ប្រអប់។

Leave a Reply

Your email address will not be published. Required fields are marked *