បុរស 3 នាក់ត្រូវបានតុលាការសាលាដំបូងខេត្តព្រះសីហនុចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ដីពីការរារាំងការអនុវត្តវិធានការនៅថ្ងៃទី 1 ខែឧសភាឆ្នាំ 2021 នេះ។
1- ឈ្មោះ វ៉ា ជាន ភេទប្រុស អាយុ 41ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាសំណង់ 2- ឈ្មោះ ស៊ី គង់ ភេទប្រុស អាយុ 28 ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់ ហើយអ្នកទាំង2 មានស្រុកកំណើតជាមួយគ្នា គឺទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ3 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
3- ឈ្មោះ កែវ ធាន ហៅ ខេម ភេទប្រុស អាយុ 17ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិត្រពាំងកក់ ឃុំត្រពាំងកក់ ស្រុកទឹកឈូ ខេត្តកំពត និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ2 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនទាំង3នាក់ខាងលើនេះ ត្រូវបានចោទប្រកាន់ដោយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុពីបទៈ រារាំងដល់ការអនុវត្តវិធានការ ប្រព្រឹត្តនៅក្រុមទី10 ភូមិ2 សង្កាត់លេខ3ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ2021 បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា 3, មាត្រា 4 និងមាត្រា 11 នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕