ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2021 នេះ
អមដំណើរដោយ លោកអភិបាលក្រុង សង្កាត់ បានបន្តចុះចែកអំណោយស្បៀងអាហារដ៍ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ទីតាំងភូមិបាលេលេយ្យ1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន 40គ្រួសារ ។
ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលខេត្ត នឹងបន្តចែកជូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយគ្មានការរើសអើង និន្នាការនយោបាយ បក្សពួក ដោយខេត្តនឹងធ្វើជាបន្តបន្ទាប់ ជំនួយរាប់ពាន់ឃីត រាប់ពាន់គ្រួសារទៀត ។
សូមបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាខ្វះស្បៀងជាក់ស្តែង សូមទូរសព្ទ័មកក្រុមការងារ តាមសង្កាត់នីមួយៗ ដែលរដ្ឋបាលខេត្តប្រកាសជូនកន្លងមក ដើម្បីដោះស្រាយដោយតម្លាភាព ។