ព័ត៌មានជាតិ

ចិត្តស្លុយ មែន បុរសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានមន្ត្រីប៉ូលិសឃាត់ខ្លួនយកមកសាកសួរសាប់តែស្ទុះទៅក្នុងបន្ទប់ប៉ូលីសទាញកាំភ្លើងអាកាបាញ់ចំនួន 7 គ្រាប់។

ចិត្តស្លុយ មែន បុរសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានមន្ត្រីប៉ូលិសឃាត់ខ្លួនយកមកសាកសួរសាប់តែស្ទុះទៅក្នុងបន្ទប់ប៉ូលីសទាញកាំភ្លើងអាកាបាញ់ចំនួន 7 គ្រាប់។ ប៉ូលីសឃាត់ខ្លួនជនសង្ស័យម្នាក់ដោយសារការបើកបរបុកបង្គោលភ្លើងមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល សំពៅពូន ស្រាប់តែជននោះរត់ចូលទៅក្នុងបន្ទប់ដែលមានដាក់កាំភ្លើង រួចទាញយកកាំភ្លើងអាកា ជាប់ខ្លួនហើយថែមទាំងបាញ់គំរាមឡើងលើចំនួន 7គ្រាប់ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនិងប្រយុទ្ធតតាំងជាមួយនឹងសមត្ថកិច្ចដោយគ្រាន់តែសមត្ថកិច្ចប្រើយុទ្ធសាស្ត្រលួងលោមនិងឡោមព័ទ្ធតែប៉ុណ្ណោះ។ មែនទែន ទៅ ដោយសាររឿងករណីគ្រោះថ្នាក់ចរាចរណ៏បុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈកាលពីវេលាម៉ោង 1 និង 40 នាទីថ្ងៃទី 2 ខែមករា ឆ្នាំ 2021 ដែលស្ថិតនៅក្នុងឃុំសំពៅពូនស្រុកស្អាងខេត្តកណ្ដាល ហើយប៉ូលិសក៏ធ្វើការវាស់វែងនិងនាំយករថយន្តព្រមទាំងអ្នកបើកបរទៅកាន់ប៉ុស្តិ៍ សំពៅពូន ដើម្បីធ្វើការសាកសួរក្នុងបំណងដើម្បីឲ្យសងថ្លៃខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តែប៉ុណ្ណោះ តែបែជាជនបង្ករត់ស្ទុះវឹងទៅទាញកាំភ្លើង អាកា ក្នុងបន្ទប់ធ្វើការរបស់មន្ត្រីប៉ុស្តិ៍ដោយសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ដោយថែមទាំងបាញ់គំរាមមកលើមន្ត្រីនគរបាលជាច្រើនគ្រាប់ផងដែរ។ ជនបង្កឈ្មោះ ពៅហុង អាយុ 26 ឆ្នាំ រស់នៅក្នុងភូមិកំពង់ពោធិ៍ ឃុំ ក្រាំងលាវ ស្រុក ស្អាង ខេត្តកណ្ដាល មុខរបរជាអ្នកបើករថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។ សូមបញ្ជាក់ថាករណីនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល បានឲ្យដឹងថាពេលនេះសមត្ថកិច្ចកំពុងសហការជាមួយនឹងម្ដាយជនបង្កដើម្បីលួងលោមរូបគេឲ្យប្រគល់ខ្លួនឱ្យសមត្ថកិច្ចឬក៏បញ្ចប់ការបាញ់ផ្ដេសផ្ដាសដោយសមត្ថកិច្ចមិនមានការចាប់ខ្លួនឬក៏បាញ់តបឡើយ គឺធានាសុវត្ថិភាពចំពោះជនបង្ក ក៏ប៉ុន្តែវិធីសាស្ត្រនេះនៅមិនទាន់បានទទួលជោគជ័យនៅឡើយទេ ដោយសាម្តាយជនបង្កមិនទាន់ធ្វើដំណើរមកដល់កន្លែងកើតហេតុ និងបន្តរហូតដល់ម៉ោង 10 និង 10 នាទីយប់ […]

ព័ត៌មានជាតិ

ក្រសួងអប់រំ យុវជននិងកីឡា ព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020 នេះបានចេញសេចក្ដីប្រកាសណែនាំ និងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ចាប់ដំណើរការឡើងវិញ ចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនការ ឆ្នាំសិក្សា 2020 2021 សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈរបស់រដ្ឋ កំណត់យកថ្ងៃទី 11 មករាឆ្នាំ 2021។

ក្រសួងអប់រំ យុវជននិងកីឡា ព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020 នេះបានចេញសេចក្ដីប្រកាសណែនាំ និងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ចាប់ដំណើរការឡើងវិញ ចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនការ ឆ្នាំសិក្សា 2020 2021 សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈរបស់រដ្ឋ កំណត់យកថ្ងៃទី 11 មករាឆ្នាំ 2021។

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង និងតម្លើងឋានៈដល់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាល ។

គណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង និងតម្លើងឋានៈដល់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាល ។

ព័ត៌មានជាតិ

គិតត្រឹម ថ្ងៃត្រង់ ទី 21 ខែធ្នូ ឆ្នាំ 2020 នេះ អគ្គិភ័យមួយកើតឡើងដែលស្ថិតនៅលើផ្លូវ 367 កែងផ្លូវ 631 ក្រុមទី15 ភូមិព្រែក សង្កាត់ ច្បារអំពៅទី 1 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គិតត្រឹម ថ្ងៃត្រង់ ទី 21 ខែធ្នូ ឆ្នាំ 2020 នេះ អគ្គិភ័យមួយកើតឡើងដែលស្ថិតនៅលើផ្លូវ 367 កែងផ្លូវ 631 ក្រុមទី15 ភូមិព្រែក សង្កាត់ ច្បារអំពៅទី 1 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដែលមានម្ចាស់ទីតាំងឈ្មោះ ឡាំងអ៊ាបខេង ជនជាតិខ្មែរ ភេទស្រីអាយុ 49 ឆ្នាំ មុខរបរមេផ្ទះ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ហើយផ្ទះមានទំហំ (5 គុណនឹង 16ម៉ែត្រ ) ហើយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់មួយចំហៀងផ្ទះនិងមិនបណ្ដាលឲ្យមានមនុស្សរងរបួសឬស្លាប់ឡើយ។ នៅក្នុងហេតុការណ៍នេះដែរឃើញថារថយន្តពន្លត់អគ្គីភ័យមានចំនួន 8 គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន 16 ឡាននិងស្មើនឹង 64 ម៉ែត្រគូប។ ទី 1 រថយន្តរបស់ក្រសួង មហាផ្ទៃ ចំនួន2គ្រឿង ទី 2 រថយន្តរបស់ កងរាជអាវុធហត្ថ ចំនួន 3 គ្រឿង ទី 3 […]

ព័ត៌មានជាតិ

តើចំណេញអត់ នៅសុខៗ បង្កើតគណនី facebook ក្លែងក្លាយរួចបង្ហោះ ជេរប្រមាថ ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការខេត្ត មួយចំនួន។

តើចំណេញអត់ នៅសុខៗ បង្កើតគណនី facebook ក្លែងក្លាយរួចបង្ហោះ ជេរប្រមាថ ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការខេត្ត មួយចំនួន។ តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថាប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមចាប់បុគ្គលដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើនហេីយបង្ហោះ ជេរប្រមាថ និងបរិហារកេរ្តិ៍ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការនគរបាលខេត្តមួយចំនួន។ នៅព្រឹកថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2020 នេះនៅចំណុច ភូមិកែបសង្កាត់ កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យ មានឈ្មោះងិន ស៊ុយទ្រី អាយុ 25 ឆ្នាំ ក៏បានសារភាពប្រាប់ថាមកពីខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់តាំងពីដើមឆ្នាំ 2016 មកម្ល៉េះ ហើយបានប្ដូរទីលំនៅមកធ្វើការនៅ រាជធានី ភ្នំពេញ ទើបធ្វើឲ្យគេកើតចិត្តប្រចណ្ឌ រួចក៏បានបង្កើតករណី ក្លែងក្លាយ ជាឈ្មោះ របស់នាង និងមិត្តភ័ក្ររបស់នាង ជាច្រើនទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលក្នុងចេតនាដើម្បីទម្លាក់កំហុសលើនារីរូបនោះនិងមិត្តភ័ក្កិដៃគូស្នេហាហេីយក្រុមគ្រួសាររបស់នាង។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំសំណុំរឿងកសាងដើម្បីបញ្ជូនជនសង្ស័យទៅកាន់តុលាការតាមនីតិវិធី។

ព័ត៌មានជាតិ

ហេតុការណ៍ហិង្សាមួយបានកើតឡើងកាលពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2020 នៅចំណុចផ្ទះរបស់ឈ្មោះ ញេស ទូច ដែលស្ថិតក្នុងភូមិ ព្រៃអង្រ្កុញ ឃុំ កណ្ដៀង ស្រុក ពាមរក៍ ខេត្ត ព្រៃវែងបុរសជាប្ដីបានយកដែក ចំពុះទុង ចុងស្រួច ចាក់ទៅលើប្រពន្ធបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅស្រុក ពាមរក៏ ដោយសារតែភ្លើងប្រច័ណ្ឌ ។

ហេតុការណ៍ហិង្សាមួយបានកើតឡើងកាលពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2020 នៅចំណុចផ្ទះរបស់ឈ្មោះ ញេស ទូច ដែលស្ថិតក្នុងភូមិ ព្រៃអង្រ្កុញ ឃុំ កណ្ដៀង ស្រុក ពាមរក៍ ខេត្ត ព្រៃវែងបុរសជាប្ដីបានយកដែក ចំពុះទុង ចុងស្រួច ចាក់ទៅលើប្រពន្ធបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅស្រុក ពាមរក៏ ដោយសារតែភ្លើងប្រច័ណ្ឌ ។ នៅពេលនេះប៉ូលីសស្រុក ពាមរក៏ បានឲ្យដឹងថាជនសង្ស័យឈ្មោះ អ៊ឹម អាត់ អាយុ 29 ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ យ៉ាងណាមិញជនសង្ស័យបានយកដែកចំពុះទុងស្រួចទៅចាក់លើប្រពន្ធឈ្មោះ ទូច ស្រីម៉ាប់ អាយុ 27 ឆ្នាំ បណ្ដាលឱ្យរងរបួសត្រូវបានសាច់ញាតិបងប្អូនបញ្ជូនទៅកាន់សង្គ្រោះនៅមន្ទីរពេទ្យព្រៃវែង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមដាននិងចាប់ជនសង្ស័យដើម្បីយកមកផ្តន្ទាទោស។

ព័ត៌មានជាតិ

ភ្នំពេញ: ថាមែនៗ បុគ្គលឈ្មោះ នីណាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ។

ភ្នំពេញ: ថាមែនៗ បុគ្គលឈ្មោះ នីណាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ។ នៅរសៀលថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2020 នេះ សមត្ថកិច្ចបានចាប់ខ្លួនបុគ្គលឈ្មោះ នីណាក់ ជាជនសង្ស័យត្រូវបានអយ្យការអម សាលាដំបូង រាជធានី ភ្នំពេញ ចាត់ឱ្យលោកព្រះរាជអាជ្ញារង គឺលោក ប្លង់ សុផល ធ្វើការសាកសួរតាមនីតិវិធី បន្តាប់ពីនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែង បុគ្គលឈ្មោះ នីណាក់ ជាជនប្រព្រឹត្តបទល្មើសក្នុងការបំពុលសង្គមជាច្រើនលើកច្រើនសារ និងធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំពីគោបំណងទុច្ចរិតរបស់ខ្លួន។ សូមរម្លឹកថា ឯកឧត្តម វែង សាខុន មន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្ដាញសង្គម តេលេក្រាម នៅរសៀលថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2020 ថ្មីៗនេះថា ឯកឧត្តម បានឲ្យមន្ត្រីចុះទៅស្រាវជ្រាវអំពីករណីថាកសិដ្ឋានរបស់បុគ្គលឈ្មោះ នីណាក់ ដែលប្រើ facebook page ឈ្មោះ lman- kh នោះមានកើតជម្ងឺផ្ដាសាយ បក្សី ពិតមែនឬទេ ហើយបុគ្គល […]

ព័ត៌មានជាតិ

ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខបានច្រានចោល នៅព័ត៌មានក្លែងក្លាយ និងបន្លំឈ្មោះរបស់លោកតាមបណ្ដាញសង្គម( តេឡេក្រាម )ដើម្បីឆាតទៅសុំឯកសារសំខាន់ៗនិងចែកចាយមេរោគនៅក្នុងកុំព្យូទ័រ ។

ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខបានច្រានចោល នៅព័ត៌មានក្លែងក្លាយ និងបន្លំឈ្មោះរបស់លោកតាមបណ្ដាញសង្គម( តេឡេក្រាម )ដើម្បីឆាតទៅសុំឯកសារសំខាន់ៗនិងចែកចាយមេរោគនៅក្នុងកុំព្យូទ័រ ។ ការចេញមកច្រានចោលនេះលោកឧត្តមសេនីយ៍ បានធ្វើឡើងភ្លាមៗក្រោយពេលប៉ុន្មានថ្ងៃនេះ មានជនល្មើសបានយកឈ្មោះរបស់លោកទៅធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីស្នើសុំនិងទាមទារយកឯកសារសំខាន់ក្នុងកុំព្យូទ័រ របស់ខ្លួន ដើម្បីប្រព្រឹត្តបទល្មើសអ្វីមួយ។ យ៉ាងណាមិញនាយកដ្ឋានកណ្ដាលសន្តិសុខបានបញ្ជាក់ទៀតថា អំពើក្លែងបន្លំខាងលើធ្វើឲ្យមានការភាន់ច្រឡំជាមួយនឹងឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ ដែលធ្វើឡើងដោយជនអនាមិកនិងគោលដៅដើម្បីចែកចាយនូវមេរោគ កុំព្យូទ័រ អាស្រ័យហេតុនេះសូមឯកឧត្តម លោកជំទាវលោក លោកស្រី មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីតេឡេក្រាម ដែលមានមានឈ្មោះឌីវិជ្ជាខាងលើហើយសូមសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការក្លែងបន្លំនេះ។

ព័ត៌មានជាតិ

សេចក្ដីប្រកាស របស់ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចកំណត់កាលបរិច្ឆេទនៃការប្រលងបាក់ឌុបនៅថ្ងៃទី 11 ខែមករា ឆ្នាំ 2021។

សេចក្ដីប្រកាស របស់ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចកំណត់កាលបរិច្ឆេទនៃការប្រលងបាក់ឌុបនៅថ្ងៃទី 11 ខែមករា ឆ្នាំ 2021។សេចក្ដីប្រកាស របស់ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចកំណត់កាលបរិច្ឆេទនៃការប្រលងបាក់ឌុបនៅថ្ងៃទី 11 ខែមករា ឆ្នាំ 2021។

ព័ត៌មានជាតិ

ភ្នំពេញ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រុមគ្រួសារ នឹងកងការពារព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ដែលបានធ្វើតេស្ដជំងឺកូវីដ19 លើកទី2 គឺទទួលបានលទ្ធផលល្អប្រសើរគឺអវិជ្ជមានទាំងអស់

ភ្នំពេញ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រុមគ្រួសារ នឹងកងការពារព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ដែលបានធ្វើតេស្ដជំងឺកូវីដ19 លើកទី2 គឺទទួលបានលទ្ធផលល្អប្រសើរគឺអវិជ្ជមានទាំងអស់ ។ តាមការបញ្ជាក់របស់ខុទ្ទកាល័យសម្ដេច ក្រឡា ហោម នៅព្រឹកថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2020 នេះ គឺយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។ ហើយសម្ដេចនៅតែធ្វើការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបន្តទៀត ។ ហើយសម្ដេចក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិនិងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិលនគរបាលជាតិនៃក្រសួងមហាផ្ទៃសូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបានខ្ជាប់ខ្លួន។