ព័ត៌មានជាតិ

ចិត្តស្លុយ មែន បុរសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានមន្ត្រីប៉ូលិសឃាត់ខ្លួនយកមកសាកសួរសាប់តែស្ទុះទៅក្នុងបន្ទប់ប៉ូលីសទាញកាំភ្លើងអាកាបាញ់ចំនួន 7 គ្រាប់។

ចិត្តស្លុយ មែន បុរសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានមន្ត្រីប៉ូលិសឃាត់ខ្លួនយកមកសាកសួរសាប់តែស្ទុះទៅក្នុងបន្ទប់ប៉ូលីសទាញកាំភ្លើងអាកាបាញ់ចំនួន 7 គ្រាប់។

ប៉ូលីសឃាត់ខ្លួនជនសង្ស័យម្នាក់ដោយសារការបើកបរបុកបង្គោលភ្លើងមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល សំពៅពូន ស្រាប់តែជននោះរត់ចូលទៅក្នុងបន្ទប់ដែលមានដាក់កាំភ្លើង រួចទាញយកកាំភ្លើងអាកា ជាប់ខ្លួនហើយថែមទាំងបាញ់គំរាមឡើងលើចំនួន 7គ្រាប់ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនិងប្រយុទ្ធតតាំងជាមួយនឹងសមត្ថកិច្ចដោយគ្រាន់តែសមត្ថកិច្ចប្រើយុទ្ធសាស្ត្រលួងលោមនិងឡោមព័ទ្ធតែប៉ុណ្ណោះ។

មែនទែន ទៅ ដោយសាររឿងករណីគ្រោះថ្នាក់ចរាចរណ៏បុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈកាលពីវេលាម៉ោង 1 និង 40 នាទីថ្ងៃទី 2 ខែមករា ឆ្នាំ 2021 ដែលស្ថិតនៅក្នុងឃុំសំពៅពូនស្រុកស្អាងខេត្តកណ្ដាល ហើយប៉ូលិសក៏ធ្វើការវាស់វែងនិងនាំយករថយន្តព្រមទាំងអ្នកបើកបរទៅកាន់ប៉ុស្តិ៍ សំពៅពូន ដើម្បីធ្វើការសាកសួរក្នុងបំណងដើម្បីឲ្យសងថ្លៃខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តែប៉ុណ្ណោះ តែបែជាជនបង្ករត់ស្ទុះវឹងទៅទាញកាំភ្លើង អាកា ក្នុងបន្ទប់ធ្វើការរបស់មន្ត្រីប៉ុស្តិ៍ដោយសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ដោយថែមទាំងបាញ់គំរាមមកលើមន្ត្រីនគរបាលជាច្រើនគ្រាប់ផងដែរ។

ជនបង្កឈ្មោះ ពៅហុង អាយុ 26 ឆ្នាំ រស់នៅក្នុងភូមិកំពង់ពោធិ៍ ឃុំ ក្រាំងលាវ ស្រុក ស្អាង ខេត្តកណ្ដាល មុខរបរជាអ្នកបើករថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។

សូមបញ្ជាក់ថាករណីនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល បានឲ្យដឹងថាពេលនេះសមត្ថកិច្ចកំពុងសហការជាមួយនឹងម្ដាយជនបង្កដើម្បីលួងលោមរូបគេឲ្យប្រគល់ខ្លួនឱ្យសមត្ថកិច្ចឬក៏បញ្ចប់ការបាញ់ផ្ដេសផ្ដាសដោយសមត្ថកិច្ចមិនមានការចាប់ខ្លួនឬក៏បាញ់តបឡើយ គឺធានាសុវត្ថិភាពចំពោះជនបង្ក ក៏ប៉ុន្តែវិធីសាស្ត្រនេះនៅមិនទាន់បានទទួលជោគជ័យនៅឡើយទេ ដោយសាម្តាយជនបង្កមិនទាន់ធ្វើដំណើរមកដល់កន្លែងកើតហេតុ និងបន្តរហូតដល់ម៉ោង 10 និង 10 នាទីយប់ ថ្ងៃទី 2 មករា ឆ្នាំ 2021នេះ ទើបកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការឃាត់និងចាប់បានកាលពីវេលាម៉ោង 1 និង 30 នាទីយប់តែម្ដង ហើយសមត្ថកិច្ចក៏កំពុងតែធ្វើការសាកសួរជាបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *