ភ្នំពេញ: ថាមែនៗ បុគ្គលឈ្មោះ នីណាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ។
នៅរសៀលថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2020 នេះ សមត្ថកិច្ចបានចាប់ខ្លួនបុគ្គលឈ្មោះ នីណាក់ ជាជនសង្ស័យត្រូវបានអយ្យការអម សាលាដំបូង រាជធានី ភ្នំពេញ ចាត់ឱ្យលោកព្រះរាជអាជ្ញារង គឺលោក ប្លង់ សុផល ធ្វើការសាកសួរតាមនីតិវិធី បន្តាប់ពីនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែង បុគ្គលឈ្មោះ នីណាក់ ជាជនប្រព្រឹត្តបទល្មើសក្នុងការបំពុលសង្គមជាច្រើនលើកច្រើនសារ និងធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំពីគោបំណងទុច្ចរិតរបស់ខ្លួន។
សូមរម្លឹកថា ឯកឧត្តម វែង សាខុន មន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្ដាញសង្គម តេលេក្រាម នៅរសៀលថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2020 ថ្មីៗនេះថា ឯកឧត្តម បានឲ្យមន្ត្រីចុះទៅស្រាវជ្រាវអំពីករណីថាកសិដ្ឋានរបស់បុគ្គលឈ្មោះ នីណាក់ ដែលប្រើ facebook page ឈ្មោះ lman- kh នោះមានកើតជម្ងឺផ្ដាសាយ បក្សី ពិតមែនឬទេ ហើយបុគ្គល នីណាក់ នេះបានសរសេរថា ( ខ្ញុំបានត្រៀមឬព្រាងលិខិតនិងឯកសារ រួចរាល់អស់ហើយក្នុងការស្នេីដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្នព្រោះមូលហេតុមានមេរោគ ផ្តាសាយ រលាក ផ្លូវដង្ហើមកំពុងតែរាតត្បាតក្នុងកសិដ្ឋាន ខ្ញុំសង្ឃឹមថាកូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុងកុំចេញក្រៅឲ្យសោះបើគ្មានការចាំបាច់ ) ហើយត្រូវបានមជ្ឈដ្ឋានជាច្រើនជជែកគ្នាថាបុគ្គល នីណាក់ កំពុងឌឺដង ឬផ្គើននឹងប្រសាសន៍របស់សម្ដេច តេជោ ហ៊ុនសែន។
យ៉ាងណាម៉ិញបុគ្គលណាម្នាក់នេះតែងតែដើមដានជេរប្រមាថទៅលើបុគ្គលនិងស្ថាប័ន ជាញឹកញាប់តែហាក់គ្មានអ្វីកើតឡើងចំពោះខ្លួនសោះ ដែលកន្លងមកក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈផងដែរដោយសារសំដីមាត់ឥតគម្រប។
ជាចុងក្រោយបុគ្គល នីណាក់ នេះត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ រាជធានី ភ្នំពេញហើយ។