ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 6 ខែកញ្ញាឆ្នាំ 2021 នេះ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើគួរធ្វេីការពិនិត្យមេីលតេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយធ្វេីការបូកសរុបរយ:ពេល3 ខែម្តង។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមេីលតែពីដំណឹងដែលបំពុល ព័ត៌មានដែលមិនពិត បំភ្លៃសង្គម គឺ ខុសពី គណ:កម្មការតាមដានវាយតំលៃនិង លេីកសរសេីរក្រមសីលធម៌ វិជ្ជា ជីវ:សារព័ត៌មាន ហេីយគោលបំណងនៃការបង្កេីតគណ:កម្មការនេះឡេីងគឺ ដេីម្បីជាការលេីកនៅតំលៃ សីលធម៌ និងតំលៃតូនាទីសង្គម របស់អ្នកសារព័ត៌មាន ឡេីងវិញ ។

សម្រាប់ទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺ មានភាពស៊ីជម្រៅ ហេីយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ ជាមួយនេះ គណ:កម្មការ ក៏មិនមែនវាយតំលៃគ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហា ហេីយក៏មិនមានសិទ្ធិ ដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលេីកតម្កេីង វិជ្ជា ជីវ:សារព័ត៌មាន លេីកតម្កេីងតួនាទីសារព័ត៌មាន នៅក្នុងសង្គម ។

Leave a Reply

Your email address will not be published. Required fields are marked *