នៅព្រឹកថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 នេះ លោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីបានចែកអំណោយដល់លោកយាយ លោកតា មានអាយុជាង100ឆ្នាំដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ19នៅក្នុងខេត្តត្បូងឃ្មុំរួចមក ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសូងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេសនិងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី18ឆ្នាំឡើងនៅក្នុងក្របខណ្ឌខេត្តត្បូងឃ្មុំ ។