ព័ត៌មានជាតិ

នៅរសៀលថ្ងៃទី 31 ខែសីហា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះពិនិត្យ និងរៀបចំសាលារៀននៅតាមមូលដ្ឋានស្រុក-ក្រុងរៀងៗខ្លួន ដើម្បីត្រៀមបើកសាលារៀនឡើងវិញ

នៅរសៀលថ្ងៃទី 31 ខែសីហា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះពិនិត្យ និងរៀបចំសាលារៀននៅតាមមូលដ្ឋានស្រុក-ក្រុងរៀងៗខ្លួន ដើម្បីត្រៀមបើកសាលារៀនឡើងវិញ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បន្តថា អនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យអភិបាលរាជធានី-ខេត្តត្រូវត្រៀមរៀបចំបើកសាលារៀនឡើងវិញ នៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួនតិច នៃជំងឺកូវីដ19 ដូច្នេះអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះរៀបចំឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ ក្នុងភូមិសាស្ត្រក្រុង-ស្រុករបស់ខ្លួន ពិសេសកន្លងមកសាលារៀនមួយចំនួន ត្រូវបានយកធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19 ត្រូវរៀបចំឱ្យបានស្អាតឡើងវិញ។

ជាងនេះទៀត ឯកឧត្តម អភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែរជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ( 3ការពារ និង 3កុំ ) អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ19 ពិសេសមេរោគបំប្លែងថ្មីដែលតា (Delta) ឱ្យមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ19 ជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នាផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *