ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបលោក អគ្គនាយកសាខា ក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបលោក អគ្គនាយកសាខា ក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា។

ក្នុងឱកាសអញ្ជេីញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី31 ខែសីហា ឆ្នាំ2021 លោក Hgung Geun Lee អគ្គនាយកសាខាថ្មី ក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា បាននាំយកនូវផលិតផលចុងក្រោយគេបង្អស់ជាទូរសព្ទ័ប្រភទថ្មី Galaxy Z Fold 3 ជូន ដល់ក្រសួងព័ត៌មាន ធ្វេីការសាកល្បងប្រេីប្រាស់ ។

លោក Hgung Geun Lee បានជម្រាបជូនថា ក្រុមហ៊ុនសាមសុង បាន ធ្វើការផលិត ទូរសព្ទ័ប្រភេទថ្មីនេះ ដែលជាបច្ចេកវិទ្យាចុងក្រោយ របស់ក្រុមហ៊ុនបានរចនាឡេីងប្រកបដោយគុណភាពខ្ពស់ និងមានភាពលឿនរហ័ស ច្បាស់ជាងមុន បេីតាមការបញ្ចាក់របស់ លោក អគ្គនាយកថ្មី ក្រុមហ៊ុន សាមសុង ប្រចាំកម្ពុជាបានអោយដឹងថាទូរសព្ទ័ប្រភទថ្មី Galaxy Z Fold 3 ទេីបតែមាននៅក្នុង ប្រទេសអូស្ត្រាលី ប្រទេសថៃ និងនៅកម្ពុជា តែប៉ុណ្ណោះហេីយសម្រាប់នៅកម្ពុជា មិនមែនសម្រាប់លក់នោះទេ សម្រាប់ធ្វេី VIP Marketing ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៏ចំពោះ លោក Hgung Geun Lee ដែលជាអគ្គនាយកថ្មី នៃក្រុមហ៊ុន SAMSUNG ប្រចាំកម្ពុជា និងសូមអោយបេសកកម្មការងាររបស់លោកទទួលបានជោគជ័យ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា រាល់ផលិតផល របស់ ក្រុម SAMSUNG សាធារណរដ្ឋកូរ៉េ គឺមានគុណភាពល្អក្នុងការប្រេីប្រាស់ ទាំងទូរសព្ទ័ កុំព្យូរទ័រ និង Galaxy Tab ជាដេីម ហេីយឯកឧត្តមរដ្ឋមន្រ្តី ក៏ជាអតិថិន មួយរូបដែលតែងបានប្រេីប្រាស់ផលិតផល របស់ក្រុមហ៊ុន SAMSUNG ព្រោះងាយស្រួលប្រេីប្រាស់ និងមានគុណភាព ច្បាស់ល្អ រូមទាំង មានប្រពន្ធ័បច្ចេកវិទ្យាទំនេីប ថែមទៀតផង៕ ដោយ: ទទក

Leave a Reply

Your email address will not be published. Required fields are marked *