ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ19ប្រភេទ Astra Zeneca ចំនួន6200 ដូស បានដឹកដល់ខេត្តព្រះវិហារហើយ ដើម្បីចាក់ជូនជាដូសទី3 ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ។

វ៉ាក់សាំងកូវីដ19ប្រភេទ Astra Zeneca ចំនួន6200 ដូស បានដឹកដល់ខេត្តព្រះវិហារហើយ ដើម្បីចាក់ជូនជាដូសទី3 ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ។

នៅព្រឹកថ្ងៃទី 7 ខែសីហា ឆ្នាំ 2021និងធ្វើពិធីប្រគល់-ទទួលវ៉ាក់សាំងនៅពេលនេះ ក្រោមអធិបតីភាព លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។

ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ19 ជាពិសេសប្រភេទ Delta ដែលអាចឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ បើសិនយើងទាំងអស់គ្នា មិនទប់ស្កាត់ទេនោះ ដូចនេះ សូមបងប្អូន បន្តអនុវត្តវិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធាន ( 3ការពារ ) ( ពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ) និង( ៣ កុំ ) ( កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកាន់កន្លែងបិតជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ) ព្រមទាំងទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ19 នៅពេលដល់វេនរបស់ខ្លួន នៅតាមទីតាំង និងពេលវេលាដែលបានកំណត់ ។

សូមបញ្ជាក់ថា: យុទ្ធានាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ19ប្រភេទ Astra Zeneca ដូសទី3 ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ នឹងអនុវត្ត ចាប់ពីថ្ងៃ អាទិត្យ ទី8 ខែសីហា ឆ្នាំ2021 តាមការជូនដំណឹង របស់រដ្ឋបាលខេត្ត ។ប្រភពរដ្ឋបាលខេត្តព្រះវិហារ

Leave a Reply

Your email address will not be published. Required fields are marked *