សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរួចហើយ នឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជូនប្រជាពលរដ្ឋសម្រាប់ដូសទី3 ហើយសម្រាប់អ្នកធ្លាប់បានចាក់វ៉ាក់សាំងសុីណូហ្វាម និង សុីណូវ៉ាក់ទាំង2ដូសរួចហើយ ត្រូវយកវ៉ាក់សាំង AstraZeneca ជាដូសទី3 ដើម្បីជម្រុញ សម្តេចតេជោហ៊ុន សែន បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ដូសទី3 នឹងបញ្ចូលជាបន្ទាន់ដើម្បីអនុវត្តនៅខ្សែត្រៀមជួរមុខពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ។
