ថ្ងៃទី23 ខែកក្កដា ឆ្នាំ2021នេះ ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាននិងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះគណ:ប្រតិភូអន្តរៈក្រសួងបានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម និងរង្វង់ព្រះថោងនាងនាគ នៅក្នុងស្រុកព្រៃនប់ រួចបន្តពិនិត្យគម្រោងសាងសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី3 ស្ថិតនៅចុងពយ39 ភូមិ4 សង្កាត់លេខ4 ក្រុងព្រះសីហនុ និងស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី1 អាងប្រព្រឹត្តិកម្មទី2 មានទីតាំងនៅសង្កាត់លេខ3 ក្រុងព្រះសីហនុ និងចុះពិនិត្យការដាំដេីមកោងកាងតាមបណ្តោយវិថីតេជោសែនផងដែរ។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា សម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិន ក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ19 នៅពេលខាងមុខ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមួយនៃភាគនារតីនៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង3 ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់កម្ពុជា ក្នុងការស្រូបយកនៅកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ក្នុងពេលអនាគត។