តាមការបញ្ជាក់របស់ស្ថានទូតអាមេរិក បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។
យោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសរសេរថាសហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។
យើង កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខនេះ។