ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ចាក់ជូនដល់សាធារណៈជននិងអ្នកលេងបណ្តាញសង្គមហ្វេសបុកក៏ដូចជាអ្នកសាព័ត៌មានទាំងអស់អោយបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេស(សានតុង ) ដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី1 ជាបន្តបន្ទាប់នៅថ្ងៃទី27 ខែឧសភា ឆ្នាំ2021នេះ។

ទី1, ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក និងបានយកសំណាកជាលើកទី2 ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមាន។

ទី2, ក្រុមការងារយកសំណាក និងអាជ្ញាធរពាក់ព័ន្ធបានអនុញ្ញាតអោយពួកគាត់ចាកចេញទៅលំនៅដ្ឋានដើម្បីធ្វេីចត្តាឡីស័កតាមដានសុខភាពបន្ត។

ទី3, អ្នកដែលរកឃើញវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ19 នៅក្រុងបាវិត។

ចំពោះការបញ្ចេញបញ្ចូលសម្លេងដែលអ្នកថតវីដេអូនៅខាងក្រៅពេលកម្មកដើរចេញ និងអធ្ថាធិប្បាយខុសពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។

ដូច្នេះ រដ្ឋបាលខេត្តសូមផ្តាំផ្ញើរដល់បងប្អូនកម្មករ កម្មការិនីដែលទៅចត្តាឡីស័កនៅតាមផ្ទះ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ19 ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកជំងឺកូវីដ-19 ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

Leave a Reply

Your email address will not be published. Required fields are marked *