នាព្រឹកថ្ងៃទី9 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានការងារចង្កោមទី3 នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខសួស្តីនៅតាមទីសក្ការៈស័ក្តិសិទ្ធិ និងពិធីក្រុងពាលីបើកការដ្ឋាន “ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត” ព.ស ២៥៦៨ គ.ស 2025 ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅទឹកដីខេត្តសៀមរាប។
#dolynews