នាព្រឹកថ្ងៃទី8 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ កិច្ចការសង្គម និងអបអរសាទរខួបលើកទី114 ទិវាអន្តរជាតិនារី 8មីនា ឆ្នាំ2025 ក្រោមមូលបទ “មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន” ដែលរៀបចំដោយ ស.ស.យ.ក. វិស័យមហាផ្ទៃ នៅទឹកដីខេត្តកែប។
#dolynews