ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន អ៊ុំ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាជ្រាបថា គណនីតេឡេក្រាម (Telegram Account) ដូចដែលបានភ្ជាប់ជូននេះ គឺជាគណនីក្លែងក្លាយ មិនមែនជាគណនីរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ឡើយ អាស្រ័យហេតុនេះ សូមអ៊ុំ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងចាញ់បោកជនខិលខូច ។

សូមបញ្ជាក់ផងដែរថា គ្រប់បណ្ដាញសង្គមផ្លូវការរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី សុទ្ធតែមានការបញ្ជាក់ (Verified) ពីរក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ ។ បន្ថែមពីនេះទៀត បណ្ដាញសង្គមតេឡេក្រាម (Telegram) សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី មានតែ Channel Telegram តែមួយគត់ គឺឈ្មោះ Samdech Thipadei Hun Manet, Prime Minister of Cambodia ដែលមានតំណភ្ជាប់(Link)៖ https://t.me/Dr_Hunmanetofcambodia

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *