ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យជនជាតិចិន៤នាក់ ខ្មែរម្នាក់ក្នុង ជម្លោះជាមួយចិននិងចិនរហូតឈានដល់ការប្រើប្រាស់អាវុធខ្លី វែង

ចាប់ខ្លួនជនសង្ស័យជនជាតិចិន៤នាក់ ខ្មែរម្នាក់ក្នុង ជម្លោះជាមួយចិននិងចិនរហូតឈានដល់ការប្រើប្រាស់អាវុធខ្លី វែង

រាជធានីភ្នំពេញ : លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថាករណីជម្លោះជនជាតិចិន២ក្រុមឈានទៅដល់ការផ្ទុះអាវុធនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និង នគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវតាមចាប់ជនសង្ស័យទៅដល់ខេត្តបន្ទាយមានជ័យ សរុបទាំងអស់ ៥នាក់ ក្នុងនោះជនជាតិចិន ៤នាក់ និងជនជាតិខ្មែរ ១នាក់ ។

យោងតាមរបាយការពីនគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច ជិតសណ្ឋាគា BIC BANK ភូមិតាងួន ២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិនមួយក្រុមមិនដឹងប៉ុន្មាននាក់ ជិះរថយន្ត ចំនួន ០២គ្រឿង។ ១គ្រឿង ម៉ាក BESTUNE ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2CA.7210 និង ១គ្រឿងទៀត ម៉ាក ម៉ែកសុីដេស ពណ៍ខ្មៅពាក់ផ្លាកលេខ កម្ពុជា SAM 9889 បានផ្ទុះអាវុធឡេីងលេីមួយគ្រាប់ ហើយក្រោយកើតហេតុក្រុមជនសង្ស័យបាននាំគ្នាឡេីងឡានគេចខ្លួនបាត់អស់ ។

របាយការដដែលបន្តថា ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះទៅដល់ទីតាំងពិនិត្យឃើញ វត្ថុតាងបន្សល់ទុកគ្រាប់មិនទាន់ផ្ទុះចំនួន ០១គ្រាប់ លុះដល់វេលាម៉ោង១៤ និង៥០នាទីថ្ងៃខែដដែល កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនាយកដ្ឋាព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញរថយន្ត ១គ្រឿងម៉ាក BESTUNE ពណ៍ប្រផេះពាក់ផ្លាលេខ ភ្នំពេញ 2CA.7210 ដែលប្លុងចោលនៅចំណុចខាងក្រោយហាងកាហ្វេ ប្រោន ភូមិតាងួន ១ សង្កាត់កកាប ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ព្រមទាំងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដកហូតអាវុធវែងប្រភេទ AK ចំនួន 2ដេីម នឹងបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រហូតទៅដល់ខេត្តបន្ទាយមានជ័យ ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *