លោក សេង បូលីន អគ្គលេខាធិការរង IPA អញ្ជើញចូលរួមកិច្ចប្រជុំ គ.ជ.ប
នៅរសៀលថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ នេះ លោក សេង បូលីន អគ្គលេខាធិការរងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងការប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅទីស្តីការ គ.ជ.ប ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
#dolynews