ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ៖ ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើង លើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ៖ ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើង លើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។

យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជម្ងឺ កូវីដ១៩ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។
យើងចេះតែពាក្យផ្កាព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ ថ្ងៃនេះផ្ការីកនៅវិមាន៧មករា ម្សឹលមុិញផ្ការីកនៅវិមានព្រឹទ្ធសភា។

សូមជូនរូបថតផ្ការីកមួយសន្លឹកទើបរកឃើញមិនដឹងថតពេលណាតែបើមើលក្បាលខ្សែក្រវាត់អាចទើបអាយុក្រោម៥០ឆ្នាំ ។ រាំជាមួយប្រពន្ធពេលចូលរួមសកម្មភាពកាកបាទក្រហម។

ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទគឺបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាពដែលបទនេះនិងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *