ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសតែងតាំងលោក នុត សវនា ជាប្រធានមណ្ឌលអប់រំកែប្រែទី1 បន្ថែមលើមុខតំណែងបច្ចុប្បន្ន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសតែងតាំងលោក នុត សវនា ជាប្រធានមណ្ឌលអប់រំកែប្រែទី1 បន្ថែមលើមុខតំណែងបច្ចុប្បន្ន

រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសតែងតាំងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ1 លោក នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី1 ឬពន្ធនាគារព្រៃ.ស បន្ថែមលើមុខតំណែងបច្ចុប្បន្ន ដោយយោងតាមប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី16 ខែតុលា ឆ្នាំ2024នេះ។

សូមបញ្ជាក់ថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ1 នុត សវនា មានមុខតំណែងបច្ចុប្បន្នជា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ។

គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឲ្យមានការផ្លាស់ប្ដូរប្រធានមណ្ឌលអប់រំកែប្រែទី1 (ព្រៃស ម១1 ការសម្រេចបែបនេះ បន្ទាប់ពីសម្ដេចមហាបវរធិបតី បានទទួលវីដេអូ ដែលតាមបណ្តាញសង្គមបង្ហោះចេញពីពន្ធនាគារ ដោយមានក្រុមអ្នកទោសជាជនជាតិចិន និងខ្មែរ បានធ្វើវិធីជប់លៀង ហើយមានការចាក់ធុងបាសយ៉ាងសប្បាយរីករាយ ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *