ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ស សុខា បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ មន្ត្រីសមត្ថកិច្ចក្បាលពោះធំហាមមិន​ឲ្យ​ចេញ​ធ្វើការ​នៅ​ខាងក្រៅ

ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ស សុខា បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ មន្ត្រីសមត្ថកិច្ចក្បាលពោះធំហាមមិន​ឲ្យ​ចេញ​ធ្វើការ​នៅ​ខាងក្រៅ​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ មន្ត្រី​សមត្ថកិច្ច​រូប​ណា ដែល​មាន​ក្បាល​ពោះធំ​ជ្រុល និង​មិន​អនុញ្ញាត​ឲ្យ​ចេញ​ធ្វើការ​នៅ​ខាងក្រៅ​ទៀត​នោះ​ទេ នេះបើតាមអ្នកនាំពាក្យលោក រ៉េ​ន រតនៈ អ្នកនាំពាក្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​នៅថ្ងៃទី16 ខែតុលា ឆឆ្នាំ2024យ៉ាង​ដូច្នេះ​ថា​៖ «​ចាប់ពី​ពេល​នេះ​ទៅ មន្ត្រី​មាន​ក្បាល​ពោះធំ​ជ្រុល មិន​ឱ្យ​ចេញ​ធ្វើការ​ខាងក្រៅ​ទៀត​ទេ​! ជា​ពិសេស​ការងារ​ចរាចរណ៍ និង​ប្រតិបត្តិការ​នានា​ ។ ករណីនេះ ទោះមានតិចតួចធៀបនិងកម្លាំងសរុប តែ ឯកឧត្តមអភិសន្តិបណ្ឌិត បានយកចិត្តទុកដាក់ និងផ្ដល់ការរំលឹកណែនាំជារឿយៗ តាំងពីដើមនីតិកាលថ្មី ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី14 ខែតុលា ឆ្នាំ2024 ឯកឧត្តមអភិសន្តិបណ្ឌិត លោកបានសង្កត់ធ្ងន់ជាថ្មីទៀត ដោយចេញការណែនាំដូចបានបង្ហោះផ្សាយ…។

ដោយឡែក ពាក្យថា “ស្តង់ដា” ឯកឧត្តមអភិសន្តិបណ្ឌិត លោកបានតម្រូវពេលនេះ គឺយ៉ាងហោចណាស់ឱ្យបាន “សមរម្យ” គឺសមភ្នែកមហាជន សមនិងអាចយកទៅអនុវត្តការងារបាន ពោលគឺមិនមែនធំលើតូចក្រោម ឬធាត់ក្បាលពោះធំហួស ដែលចៀសមិនផុតពីការមិនអាចបំពេញការងារបានល្អ និងរហ័សរហួននោះឡើយឯកឧត្តមអភិសន្តិបណ្ឌិត លោកមិនបិទផ្លូវទេ គឺផ្ដល់ជម្រើសឱ្យហាត់ប្រាណ បន្ថយរបបអាហារមិនត្រឹមត្រូវជាដើម »។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *