ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ (ក្រុម 3.000) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា មួយរយៈនេះមានការចែកចាយលិខិតមួយច្បាប់ ដែលបង្ហាញពី «តារាងឈ្មោះទីតាំងចាក់វ៉ាក់សាំងកូវីដ-19 (SinoVac) ក្នុងរាជធានីភ្នំពេញ» ដូចបានជូនភ្ជាប់នេះ គឺជាដំណឹងក្លែងក្លាយ។
ការពិត : នៅព្រឹកថ្ងៃទី11 ខែឧសភា ឆ្នាំ2021មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការបដិសេធ និងបញ្ជាក់ថា :
« រដ្ឋបាលរាជធានីភ្នំពេញមិនបានចេញលិខិតនេះឡើយ សូមសាធារណជនកុំបន្តចែកចាយ និងមានការភាន់ច្រឡំ »។ ដោយ: AKP