សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃ24កញ្ញា2024នេះជាខួបលើកទី(ខួប)24ឆ្នាំនៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាតមកលើរូបខ្ញុំនៅទីក្រុងសៀមរាប(24កញ្ញា1998.24កញ្ញា2024)។
ពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី24ឆ្នាំមុនខ្ញុំមិនគួរមានជីវិតរស់នៅដល់សព្វថ្ងៃនេះទេព្រោះគ្រាប់រកែ្កតបេ40មួយគ្រាប់ក្នុងចំណោម4គ្រាប់បានហោះសំដៅរថយន្តខ្ញុំតែវាខុសត្រឹមតែ មួយចំអាម ពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។
សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះពិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង3ទៀបភ្លឺរហូតម៉ោង8ព្រឹកដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង4គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង8.55នាទីតាមខ្សែភ្លើងពីចម្ងាយ។
ពួកគេចោទខ្ញុំថាជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកជាឃាតករលាក់មុខជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំនិងក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។
ខ្ញុំអាចនៅសល់ពេល10ឆ្នាំ 2ដងឬ3ដងទៀត ដើម្បីរារាំងនិងដាក់ទោសពួកភេរវករទាំងនេះ។អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ៕
#dolynews