វ៉ាក់សាំងបង្ការជំងឺកូវីដ19 ស៉ីណូវ៉ាក់(Sinovac) ចំនួន 2លានដូស ដែលជាជំនួយរដ្ឋាភិបាលចិនបានមកដល់កម្ពុជាទៀតហើយ នៅព្រឹកថ្ងៃទី 14 ខែតុលា ឆ្នាំ 2021 នេះ។
រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ19 ស៉ីណូវ៉ាក់ (Sinovac) ចំនួន2លានដូសទៀតហើយ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។
ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ19 មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ2021 មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប 6លាន 80ម៉ឺនដូស ហើយមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប 32លាន 8សែនដូស វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក។
គិតត្រឹមថ្ងៃទី13 ខែតុលា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី 6ឆ្នាំឡើង បានចំនួនជាង 13.5លាននាក់ហើយ ស្មើនឹងប្រមាណ 84.66ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបប្រមាណ 16លាននាក់។ ក្នុងនោះអ្នកចាក់បានទាំង2ដូស មានចំនួនជាង 12លាននាក់ ហើយអ្នកចាក់ដូសទី3 ឬដូសជំរុញ បានជាង 1លាននាក់៕