ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ឬស្សីសាញ់ ជាទីគោរពស្រលាញ់រាប់អាន!
កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានទទួលព័ត៌មានមកថា មានអ្នកគ្រូមួយរូប បង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ឬស្សីសាញ់ ស្ថិតនៅស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង បានប្រើគណនីហ្វេសប៊ុកឈ្មោះ Da Ni បញ្ចេញមតិ (Comment) លើហ្វេសប៊ុកផេក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយបង្ហាញបំណងស្នើសុំអគារសិក្សា ចំនួន១ខ្នង មាន៣បន្ទប់។
ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្ស និងក្នុងនាមសម្ដេចក្រឡាហោម អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមទទួលយកសំណូមពរខាងលើ ដោយជាបឋមនេះ ខ្ញុំបានចាត់ ឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសុីធរកណ្ដាល ចុះសិក្សាដើម្បីឈានទៅសាងសង់អគារសិក្សានេះក្នុងពេលដ៏ឆាប់ខាងមុខ។
ក្នុងនាមអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ឬស្សីសាញ់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្ដល់ទំនុកចិត្តមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តឆ្លើយតបសំណើ សំណូមពរ និងបំពេញសេចក្ដីត្រូវការជាប្រយោជន៍សាធារណៈផ្សេងៗ៕
#dolynews